Monday, January 5, 2015

កើតជាខ្មែរសូមថែវប្បធម៌

កើតជាខ្មែរសូមថែវប្បធម៌
--------
១:   កើតជាខ្មែរសូមថែវប្បធម៌                                     
   កុំរំភើបញ័រ តាមវប្បធម៌គេ
       កុំរៀនត្រាប់ចម្លងមិនល្អទេ                                     
 គួរគិតរិះរេ ពីគំនិតខ្លួន ។
២.  វប្បធម៌ជាតិយើងធ្លាប់មានរស្មី                             
    កេរឈ្មោះល្បាញល្បី កិត្តិយសសមសួន
       ខ្មែរច្នៃប្រឌិតគំនិតមាសខ្លួន                                    
  ដុះខាត់មំាមួន នៃគំនិតខ្មែរ ។
៣.  ប្រឹងរៀន ស្រាវជ្រាវ ប្រឹងស្តាប់ ប្រឹងអាន               
      មិនយូប៉ុន្មាន គំនិតថ្មីដែរ
       ប្រឹងច្នៃប្រឌិត ដូចដូនតាខ្មែរ                                
     អោយល្បីពូកែ ថែវប្បធម៌យើង ។
៤.  វប្បធម៌ជាតិយើង កំពុងដុនដាប                           
      វប្បធម៌គេសាបព្រោះលើដីខ្មែរយើង
      ពង្វក់ស្មារតីខ្មែរអោយទំនើង                                     
អោយក្លាយជាឈ្លើង ស្អប់វប្បធម៌ខ្មែរ ។
៥. កវី បណ្ឌិត បញ្ញវន្ត សាសន៍ខ្មែរ                               
  រួមគ្នាជាខ្សែ កុំនៅបង្អង់
     សង្រ្គោះ វប្បធម៌ កុំអោយបាត់បង់                              
វប្បធម៌ស្លូតត្រង់ ខ្មែរត្រូវតែរស់ ។
                                                 ភ្នំពេញ, ២៧ មិថុនា ២០១៤

                                                   ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks