Wednesday, January 14, 2015

សូមជូនកំណាព្យ" សម័យអង្គរ អំណាចចក្រភព "

សូមជូនកំណាព្យ" សម័យអង្គរ អំណាចចក្រភព " 
=========================================
សម័យមហាអង្គរ អំណាចចក្រភព
១. សម័យអង្គរល្បីល្បាញជ័យជោគ 
លេចធ្លោលើលោក ដោយអង្គក្សត្រា
អំណាចដឹកនំា រន្ទឺចេស្តា
ជនជាតិខេមរា ល្បីគ្រប់ទិសទី ។
២. ខាងជើងជាប់ចិន ទក្សិណសមុទ្រ
ខាងត្បូងបំផុត ទល់ម៉ាឡេស៊ី
ខាងកើតជាប់ចាម ខ្មែរត្រួតគ្រប់ទី
ខាងលិចភូមី ជាប់មីយ៉ាន់ម៉ា ។
៣. អង្គរ បាយ័ន និង ព្រះវិហារ
ល្បីល្បាញខ្ទ័រខ្ទារ ពេញភពលោកា
ជ័យវរ្ម័នទី ៧ និង សូរិយា-
ទី ២ ក្សត្រា មានធម៌ទសពិធ ។
៤. កូនខ្មែរជាន់ក្រោយ មានមោទនភាព
ស្នាដៃគ្មានប្រៀប កេរ្តិ៍ដូនតាពិត
បរទេសញញើត ស្នាដៃជំនិត
គេថាគំនិតខ្មែរ ពូជអ្នកប្រាជ្ញ ។
៥. ពូជខ្មែរអង្គរ ជាពូជអ្នកប្រាជ្ញ
ក្លាហានអង់អាច សត្រូវបាក់ស្បាត
តែខ្មែរធ្លាក់ចុះ ស្ទើរតែដល់បាត
បរទេសប្រមាថ ព្រោះខ្មែរបែកបាក់ ។
៦. ខ្មែរអើយភ្ញាក់ឡើង មើលប្រវត្តិសាស្រ្ត
ក្រំាងមាសចារច្បាស់ ទុកឲ្យសិក្សា
ស្រាវជ្រាវ វិភាគអំពី ព្រឹត្តិការណ៍
ប្រវត្តិសាវតារ ខ្មែរជានរណា ???? ។

-----------------------------------------------
ភ្នំពេញ ១៤ មករា ២០១៥
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា 

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks