មរតកធនធានស្រ្តីខ្មែរ (ភាគទី ២ )
===============================
១. លោកស្រីបណ្ឌិត នាម ពៅ សាវរស
ប្រាជ្ញស្រីខ្ពង់ខ្ពស់ សំស្ក្រឹត សិលា
បន្សល់ស្នាដៃជាកេរខេមរា
ជាសាស្រ្តាចារ្យ អប់រំជ័យជោគ។
២. កវីស្រីខ្មែរ ប៉ិចសង្វារវ៉ាន
ចំណេះចំណានតែងប្រលោមលោក
អ្នកនិពន្ធ កែវច័ន្ទបូរណ៏ ជ័យជោគ
ផ្លូវធម៌ផ្លូវលោក ក៏ចេះប្រាកដ។
៣. កវីនិពន្ធ អ៊ុំសុផានី
កវីនារី ព្រំ គីមជឿន កត់
ប៉ុលពិសី កវីចិត្តអំណត់
មុតមំាម៉ត់ចត់ខាងកិច្ចការងារ។
៤. អ្នកនិពន្ធ ម៉ៅសំណាង ស្រ្តី
សំបូរទ្រឹស្តីចំណេះវិជ្ជា
ខាងតែងនិពន្ធដ៏មហិមា
ស្នាដៃវិជ្ជាខាងអក្សរសាស្រ្ត។
៥. បណ្ឌិតស្រ្តីខ្មែរ កែវណារុំ
ស្រាវជ្រាវអប់រំវប្បធម៌ជាក់ច្បាស់
ពង្រីកពង្រឹងការស្រាវជ្រាវណាស់
ស្រ្តីចេះច្បាស់ខាងវប្បធម៌ខ្មែរ។
៦. បណ្ឌិតសភាចារ្យ ខ្លូតធីតា
ស្រីសាស្រ្តាចារ្យដ៏សែនពូកែ
ទស្សនវិជ្ជា, ពុទ្ធសាសនាដែរ
ចំណេះស្រីខ្មែរពិតជាចំណាន។
៧. កវីបណ្ឌិត ប៉ែនសេដ្ឋារិន
សំណេរពោរពេញដោយគុណធម៌បាន
អ្នកនិពន្ធ អ៊ុក សំណាង ចំណាន
ស្នាដៃថ្កើងថ្កាន ស្ទួយអក្សរសិល្ប៍ ។
...........................................................
ដកស្រង់ចេញពីអត្ថបទកំណាព្យវគ្គទី ២
មរតក៌ស្រ្តីខ្មែរ និពន្ធដោយខ្ញុំ៖ ផេងសុខវ៉ាន់ដា
No comments:
Post a Comment