Thursday, June 19, 2014

អនិច្ចា!!!វាសនាជីវិតខ្ញុំ!!!!

អនិច្ចា!!!វាសនាជីវិតខ្ញុំ!!!!
--------------------------------
អនាគតខ្ញុំសូន្យក្បូនខ្ញុំត្រូវលិច
ទឹកភ្នែកជន់លិចអនាគតខ្ញុំ
គ្មានអ្នកជួយចែវជួយចូកដល់ខ្ញុំ
ក្បូនជីវិតខ្ញុំ រងកម្មមិនស្បើយ !!!
នេះឬជីវិត លើវដ្តសង្សារ
ជួបគ្រោះកណ្តាលក្នុងសមុទ្រកម្ម
ស្វែងរកវិជ្ជា បានតែបីឆ្នំា
ក៏ត្រូវជួបកម្មប្រេះស្រំាជីវិត !!!!
គ្រួសារតិរច្ឆាន ពូជសែនល្ងង់ខ្លៅ
ចិត្តពាលកំឡៅអវិជ្ជាពិត
ចេះតែចងបញ្ហា ភរប្រឌិត
ដំណោះស្រាយពិត អាងតែហិង្សា !!!!
ខ្លាចហើយ!ខ្លាចហើយ!គ្រួសារបែបហ្នឹង
ពូជនោះឆាប់ខឹងឆេវឆាវឆ្លេឆ្លា
ពូកែចាក់ចុច ផ្សំរឿងអុជអាល
នេះហើយគ្រួសារ ពូជអវិជ្ជា !!!!!
ពូជមួលបង្កាច់គ្មានការពិត
មុសារប្រឌិត មើលងាយដៀលត្មេះ
អាងប្រើទឹកលុយ ល្ងង់ហើយធ្វើចេះ
ពូជគ្មានតម្រិះ កុំយកតម្រាប់ !!!!!
===========================
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks