កំណាព្យ " បណ្ដាំកូនខ្មែរស្នេហាជាតិ "
ឱ! កូនខ្មែរអ្នកស្នេហាជាតិ
ចូលខំខ្មីឃ្មាតថែរក្សា
ជ្រលងដងអូគិរីបព្វតា
កេរ៍ពីដូនតាបន្សល់នៅ។
វប្បធម៍សាសនានៅមានទុក
ដែលជាទំនុកទុករក្សា
អោយជនរួមជាតិជាខេមរា
ខំប្រឹងរចនាប្រទេសជាតិ។
យើងជាកូនខ្មែរត្រូវសម្ភី
រួបរួមសាមគ្គីជាធ្លុងមួយ
ទើបបានក្តីសុខឥតទុក្ខព្រួយ
ព្រមទាំងលើកស្ទួយប្រទេសជាតិ។
ជាតិសាស្ត្រថ្កុំថ្កើងល្អប្រពៃ
ប្រៀបដូចរស្មីចន្ទាកា
តែងរះបំភ្លឺទ្វិបលោកា
បំបាត់អន្ធកាភពងងឹត។
តែប្រសិនខ្មែរបែកសាមគ្គី
ខ្មែរត្រូវវកវីចលាចល
ជួបនិងទុក្ខភ័យក្តីកង្វល់
រាស្ត្រខ្មែរតែងដល់ក្តីទុក្ខា។
រីឯជនបរទេសឈ្លានពាន
រុរានទន្ទ្រានយកដីខ្មែរ
រាស្ត្រតែងជួបទុក្ខឥតស្រាកល្ហែ
ក្បួនច្បាប់ផងដែត្រូវបាត់បង់។
ដូច្នេះនាមខ្ញុំជាកូនខ្មែរ
ខំប្រឹងគូសកែប្រែអត្ថន័យ
ជាកំណាព្យឃ្លោងយោងសេចក្តី
ដូចញាតិប្រុសស្រីបានដឹងស្រាប់។
ដោយ ហេងអេងហ៊ួរ
No comments:
Post a Comment