រាត្រីយប់ហ្នឹងគេងមិនលក់សោះ
អារម្មណ៏ស្រណោះគេងនឹកស្រម៉ៃ
នឹកអនុស្សាកន្លងថ្មីថ្មី
នឹកទំាងសំដីជីដូនអប់រំ ។
គេងគិតរាវរកគំនិតក្នុងកាព្យ
មកផ្សាយព្រោះសាបខាបចិត្តបន្ទំ
ជូនជាគំនិតទូន្មានអប់រំ
ដល់អស់មហាជនរួមជាតិខ្មែរ ។
គេងនឹកស្រម៉ៃអាល័យសាលា
គ្រាធ្លាប់សិក្សាមករាប់ឆ្នំាខែ
នឹកអស់មិត្តភក្តិរួមថ្នាក់ផងដែរ
គ្រូបង្រៀនដែរក៏ខ្ញុំគេងនឹក ។
បឋម-អនុ-ដល់វិទ្យាល័យ
គេងនឹកស្រម៉ៃបន់ផ្សងសន្ធឹក
អោយពេលវេលាថយក្រោយវិញមក
គ្រាន់បានខ្ញុំជ្រកជម្រកអនុស្សា ។
-----------------------------------------
រំលងរាត្រីវេលាម៉ោង ២ : ៣០ នាទីចូលថ្ងៃទី ២០ មិថុនា ២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment