Thursday, June 26, 2014

ឈាមខ្មែរគឹឈាមពេជ្រ

ឈាមខ្មែរគឹឈាមពេជ្រ
***************
. ឈាមខ្មែរមានការសិក្សាអប់រំ                                       អប់ចិត្តបន្ទំច្បាស់ថ្លៃជាងពេជ្រ
    រស្មីចែងចំាងភ្លឺថ្លាជានិច្ច                                        ឈាមខ្មែរឈាមពេជ្រឈាមកេរ្តិអង្គរ។
. ឈាមខ្មែរឈាមពេជ្ររំលេចរស្មី                                 កុលបុត្រប្រុសស្រីរឹងមំាជំហ៊រ
     បើខ្មំាងឈ្លានពានកុលបុត្រក្រោកឈរ                       ការពារអង្គរដែនដីខេមរា។
. ឈាមខ្មែរឈាមពេជ្រមិនចេះសាបសូន្យ ​​​                  ព្រះធម៌ជាក្បូនព្រះពុទ្ធសាសនា
     ជាគ្រឹះរឹងមំាគោលជាតិខេមរា                                  ជាតិពុទ្ធសាសនាមហាក្សត្រា។
ឈាមខ្មែរឈាមពេជ្រឈាមមានតម្លៃ                  ឈាមមាននិស្ស័យសាងសង់ប្រាង្គប្រា
     ក្បូក្បាច់ចម្លាក់ល្បីពេញលោកា                      គ្មានជាតិសាសន៏ណាសាងបានដូចឡើយ។
ឈាមខ្មែរជាឈាមអ្នកស្នេហាជាតិ                       ប្រឹងប្រែងឥតឃ្លាតមិនដែលល្ហែល្ហើយ
      តស៊ូការពារជាតិពុំកន្តើយ                                   សន្តិភាពត្រើយទំាងចិត្តទំាងកាយ។
 អោយតែជាប់ឈាមជាសាសន៏ខេមរា                    ប្រសើរថ្លៃថ្លាមោទនសប្បាយ
      ទោះជាជីវិតរសាត់ឃ្លាតឆ្ងាយ                          គង់ស្រណោះស្តាយជាតិពេលទុក្ខា។
ទៅដល់ទ្វីបណាក៏នៅមិនភ្លេច                          ចងចំាជានិច្ច ​ថែមទំាងរក្សា
      ក្បួនច្បាប់អក្សរវប្បធម៌ខេមរា                            ទំាងពុទ្ធសាសនាគោរពភ្ជាប់ភ្ជួន។
.   ពេលជាតិមាតុភូមិជួបកលយុគ្គ                         ខ្មែរក្រោកដោះទុក្ខស្រុះគ្នាមំាមួន
       ទំាងក្នុងទំាងក្រៅស្រុកមិនធ្វេសខ្លួន                   សាមគ្គីមំាមួនការពារទឹកដី។
.   មិនថាខ្មែរលើខ្មែរក្រោមកណ្តាល                        គឺឈាមខេមរាអង្គរបូរី
       ឈាមពេជ្របរិសុទ្ធស្នេហ៏ទឹកដី                          វប្បធម៌ចាស់ថ្មីខ្មែររក្សាបាន។
១០. ទោះអ្នកសិល្បះ,អាជីវករ                                 អ្នកមានអ្នកក្រអ្នកនយោបាយ
       នាមឺនមន្រ្តីសក្តិខ្ពស់ទំាងឡាយ                     គង់ស្នេហ៏អ្នកម្តាយព្រោះឈាមជាខ្មែរ។ 
១១. ឈាមខ្មែរឈាមពេជ្រឈាមស្រែកស្បែកហៅ       ចិត្តមុតស្រួចស្រាវស្មារតីជាខ្មែរ
       ឈាមស្រែកអង្រួនដាស់ខ្មែរទំាងក្រុងស្រែ             មិនអោយធ្លាក់បែរជាតិបាត់បង់ទាន់។
១២. ឈាមខ្មែរទោះបីជាចូលចិត្តអួត                           តែជាអំណួតឆាប់ប្រែភ្ញាក់ខ្លួន
        ឆាប់ភ្ញាក់រលឹកដឹងកំហុសខ្លួន                   ​​      មិនអោយជាតិទួញបាត់បង់ទាន់ឡើយ។
រាជធានីភ្នំពេញ,ថ្ងៃអង្គារទី២០ខែសីហាឆ្នំា២០១៣
​និពន្ធដោយ

ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks