សូមជូនកំនាព្យ " មន្តស្នេហ៏ធីតា កំពង់ធំ " ដោយ ផេង វិសុដ្ឋារ៉ាមុនី
******************************
កំនាព្យនេះសរសេតំាងនៅរៀនថ្នាក់ទ
ទើបកែសម្រួលឡើងវិញនៅថ្ងៃ១៥ ខែ វិច្ឆិការឆ្នំា២០១២។
******************************
មន្តស្នេហ៏ធីតាកំពង់ធំ
—
១. សម្ជស្សទាក់ទាញស្រទន់ទាក់ចិត្ត
អារម្មរណ៏ផ្តេកផ្តិតដិតជាប់រូបស្រី
ពេលបានជួបស្រីសាសងសម្តី
នឹងស្រស់ពិសីយ៉ាងមានសុខដុម។
២. ស្រីពាក់អាវផ្កាសំពត់ហូលឆែក
វាចាល្អឯកសន្តំចិត្តខ្ញុំ
យើងបានស្គាល់គ្នាដោយសម្រស់ម៉ុម
ទាក់ទាញចិត្តខ្ញុំអោយសុំស្នេហា។
៣. ស្រីជាធីតាដីកំពង់ធំ
កន្លងចោមជុំសូមក្រេបរសផ្កា
កន្លង់ហើរពីដីខេត្តកណ្តាល
ចាញ់មន្តស្នេហាផ្កាកំពង់ធំ។
៤. រាត្រីអ៊ុំទូកនាថ្ងៃទីពីរ
រៀមនឹងឆវីក្រេបស្នេហ៏ទឹកឃ្មុំ
យ៉ាងមានក្តីសុខសាន្តមនោរម្យ
ត្រជាក់ភិរម្យស្កប់ស្កល់ចិន្តា។
៥. អ៊ុំទូកឆ្នំានេះរៀមមានសំណាង
បានជួបស្នេហ៏សាងស្នេហ៏អនុស្សា
នឹងស្រស់វរមិត្តកំពង់ធំផ្កា
ស្រីព្រមស្នេហា ដោយនិស្ស័យស្នេហ៏។
៦. ព្រះអង្គដងកើរសាក្សីស្នេហា
រៀមនឹងធីតាកំពង់ធំស្នេហ៏
យើងស្បថសច្ចាស្មោះឥតប្រួលប្រែ
ជាតិនេះស្មោះស្នេហ៏យើងលុះអវសាន្
កោះខែល,ថ្ងៃ១៥កើតខែកត្តិកឆ្នំា២
និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment