Sunday, June 15, 2014

កំណាព្យជាកម្រងពាក្យសម្តីដែលជាភាសាដួងចិត្តរបស់កវី (ឬជាភាសាបេះដូង)ប្រកបដោយពាក្យចួនផ្ទួនរណ្តំ ទៅតាមក្រិតក្រមនៃបទនីមួយៗ។ រីឯពាក្យកាព្យវិញ គោរពពាក្យចួនដូចគ្នា,ប៉ុន្តែជាភាសាសំបកក្រៅ។ល។ ឧទាហរណ៍ខាងក្រោមនេះគឺជាកំណាព្យ

កំណាព្យជាកម្រងពាក្យសម្តីដែលជាភាសាដួងចិត្តរបស់កវី (ឬជាភាសាបេះដូង)ប្រកបដោយពាក្យចួនផ្ទួនរណ្តំ ទៅតាមក្រិតក្រមនៃបទនីមួយៗ។
រីឯពាក្យកាព្យវិញ គោរពពាក្យចួនដូចគ្នា,ប៉ុន្តែជាភាសាសំបកក្រៅ។ល។
ឧទាហរណ៍ខាងក្រោមនេះគឺជាកំណាព្យ
របៀបនិពន្ធបទថយក្រោយចូលព្រែក
កំណាព្យ ទឹកចិត្តពុកម៉ែ
បទថយក្រោយចូលព្រែក ( ពាក្យ៧ )
ម៉ែពុករាល់គ្នាគិតលៃគ្រប់
ភ័យក្រែងកូនគប់ពាលពេញវ័យ
វ័យពេញពាលគប់កូនក្រែងភ័យ
គ្រប់លៃគិតគ្នារាល់ពុកម៉ែ ។
បានកូនយសខ្ពស់គាត់ល្ហែល្ហើយ
ស្រែក្រុងទុក្ខស្បើយព្រោះកូនស្នេហ៍
ស្នេហ៍កូនព្រោះស្បើយទុក្ខក្រុងស្រែ
ល្ហើយល្ហែគាត់ខ្ពស់យសកូនបាន។
ឪម៉ែគឺក្បូនបានសាន្តសុខ
ប្រាណគ្រប់ស្តម្ភស្តុកខ្ពស់ថ្កើងថ្កាន
ថ្កានថ្កើងខ្ពស់ស្តុកស្តម្ភគ្រប់ប្រាណ
សុខសាន្តបានក្បូនគឺម៉ែឪ ។
លោកគុណក្រៃណាស់ថ្លៃត្រូវយល់
ផ្លូវខុសវិលវល់ដូចស្កកស្រូវ
ស្រូវស្កកដូចវល់វិលខុសផ្លូវ
យល់ត្រូវថ្លៃណាស់ក្រៃគុណលោក៕
ថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១០
និពន្ធដោយ
វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks