Sunday, May 4, 2014

តើការលេងពាក្យនិងការបញ្ចូលអារម្មណ៏បែបណា ទើបធ្វើឲ្យរឿងមានន័យ?" វ៉ែន សុន

តើការលេងពាក្យនិងការបញ្ចូលអារម្មណ៏បែបណា ទើបធ្វើឲ្យរឿងមានន័យ?"
-ខ្ញុំសូមជម្រាបក្មួយថា ការនិពន្ធរឿងទូទៅ គ្មានអ្នកនិពន្ធណាចាប់បង្ខំឱ្យគេសរសេរ
តាមខ្លួនបានទេ។ គឺអាស្រ័យលើទេពកោសល្យរៀងៗខ្លួន។មានន័យថាម្នាក់ៗមាន
រចនាបថ( Style)ដោយឡែកជាអត្តសញ្ញាណរបស់ខ្លួន។
ឧទាហរណ៍៖ ការសរសេរផ្តើមរឿងប្រលោមលោក,អ្នកខ្លះសរសេរថា ព្រឹកនេះថ្ងៃបាន
ចាប់ផ្តើមរះដើម្បីបំភ្លឺលោក។ល។ អ្នកខ្លះនិយាយថា ព្រឹកនេះព្រះសុរិយាបានចាកពី
និទ្រាម្នីម្នាចរយាត្រាពីក្រឡាបន្ទំ ដើម្បីគង់លើរាជរថចេញដំណើរទៅបំភ្លឺលោក។ល។
អ្នកខ្លះទៀតសរសេរថា ព្រឹកនេះព្រះអាទិត្យ កំពុងតែចាប់ផ្តើមដុតមេឃពិទិសបូព៌ាមានពន្លឺក្រហមឆ្អិនឆ្អៅ។ល។ ដូច្នេះយើងឃើញថាវិធីសរសេរមានច្រើនបែបច្រើន
យ៉ាងណាស់។ មិនមែនការសរសេរឱ្យមានរូបារម្មណ៍ល្អ ទើបមានន័យល្អនោះទេ។
-ការធ្វើឱ្យរឿងយើងមានន័យល្អ អ៊ុំសូមជូនជាគំនិតម្យ៉ាងទៀតដូចខាងក្រោមនេះ ៖
-ពេលយើងប្រុងប្រៀបនិពន្ធរឿងយើងត្រូូវគិត
១/តើអាត្មាអញត្រូូវនិពន្ធរឿងក្នុងទម្រង់មួយណា?
២/តើមុខសញ្ញាណាដែលនឹងត្រូូវអានស្នាដៃយើងនោះ? ឧ.កុមារ ឬមនុស្សពេញវ័យ?
៣/ចំពោះគុណធ៌មអប់រំ តើយើងចង់ដឹកនាំសង្គមជាតិ ឬមនុស្សជាតិទាំងមូលទៅណា?

សរុបមក ក្មួួយ Soriya Winter ចំពោះរឿងដែលល្អគឺសរសេរយាំងណាឱ្យអ្នកអានគាត់
បានអានរឿងយើងហើយ ដូចគាត់បានមើលភាពយន្ត នោះហើយជារឿងល្អ។អរគុណ!

វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks