ចង់ដឹងពីការតែងប្រលោមលោក :
« ខ្ញុំឆ្ងល់អំពីឆ្អឹងរបស់វា ថាតើយើងត្រូវ ចាប់យកកន្លែងណាមកតែងជាសេចក្ដី ផ្ដើម?»
ឆ្លើយ៖ កន្លងមកខ្ញុំធ្លាប់បានជម្រាបប្រិយមិត្រនិងក្មួយៗ អំពីរបៀបធ្វើគម្រោង
ឈុតឆាកដើម្បីនិពន្ធរឿង។ល។ប្រហែលគម្រោងនេះហើយដែលលោកឆ្ងល់
ជាពិសេសរឿងប្រលោមលោកដូចតទៅ។
ការនិពន្ធរឿងជាបទពិសោធន៍ដាច់ខាត អ្នកនិពន្ធមិនត្រូវចាប់សៀវភៅ,ចាប់
ប៊ិចមកសរសេរតែម្តងទេ។ បើធ្វើដូច្នេះស្នាដៃលោកអ្នកមិនបានល្អឡើយ។
*ការនិពន្ធរឿងត្រូវធ្វើជា៣ជំហានគឺ៖
១,អ្នកនិពន្ធត្រូវរកគំនិតដើម្បីនិពន្ធរឿង។ជាពិសេសត្រូវសង្កេតរកលក្ខណៈរូម
និងដោយឡែករបស់តួអង្គដែលយើងបង្រុងនឹងនិពន្ធនោះ។ ការសង្កេតជាសំ
ខាន់គឺ អត្តចរិត,ជីវភាពរស់នៅ និងបរិយាកាសសង្គមដែលតួអង្គរស់នៅ។ល។
រួចហើយកត់ត្រាទុក។(របៀបកត់គឺកត់ពីរូបរាង,សឬខ្មៅ,ទាបឬខ្ពស់។ល។កត់
ពីភាសាតាមតំបន់ដែលតួអង្គរស់នៅ។ល។កត់ពីចំណេះដឹងរបស់តួអង្គ។ល។)
២,ធ្វើតារាងឈុតឆាកមុននឹងនិពន្ធរឿង(ដោយយកឯកសារដែលយើងកត់ត្រា ទុកនៅក្នុងចំណុចទី១ខាងលើនោះ កត់ចូលក្នុងតារាងគម្រោងនីមួយៗ)។
1-ផ្តើមរឿង 2-បញ្ហាឬទំនាស់ 3-ភាពស្មុគស្មាញ 4-ស្មុគស្មាញដល់
កំពូល 5-ដំណោះស្រាយ
៣,ចាប់ផ្តើមនិពន្ធ(មានច្រើនវិធីតាមទេពកោសល្យអ្នកនិពន្ធម្នាក់ៗ)។
ខ្ញុំបង្ហាញជូនបីរបៀបគឺ៖
របៀបទី1,អ្នកនិពន្ធសរសេរចាប់ផ្តើមទៅតាមដំណើរជីវិតរបស់តួអង្គ។
ឧទាហរណ៍៖ដូចជារឿងធនញ្ជ័យ(អាជ័យប្រាជ្ញ)ឬរឿងចៅស្រទបចេក។ល។គឺចាប់ពីតួអង្គមកចាប់កំណើតក្នុងផ្ទៃមាតារហូតថ្ងៃស្លាប់។ល។ល។
របៀបទី2, ដូចរឿងទុំទាវ ។ សរសេរចាប់ផ្តើមពីតួអង្គពេញកំលោះ និង ពេញ
ក្រមុំរៀងខ្លួន រហូតទៅ។ល។ ឧ.ទុំបួសដើរលក់តោក។ល។នាងទាវចូលម្លប់។
របៀបទី3,គឺសរសេរពីតួអង្គមានវ័យចាស់ជរាគាត់ជួបគ្នាដោយចៃដន្យ រួចទើប
និយាយរៀបរាប់ពីដើមឡើងវិញ។ល។
ដោយ វ៉ែន សុន
No comments:
Post a Comment