បើយើងជាកូនខ្មែរ
បទកាកតិ
—
១. បើយើងជាខ្មែរ ត្រូវខិតខំថែ វប្បធម៌ដូនតា
ប្រពៃណីជាតិ កេរជាតិខេមរា
ទំាងពុទ្ធសាសនា
រក្សាអោយភ្ជាប់។
២. បើយើងជាខ្មែរ ត្រូវរក្សាថែ ទំនៀមទម្លាប់
កុំទំនើងហួស នំាគ្រោះមិនគាប់ បាត់មរតក៌ទ្រព្យ
លំអានដូនតា។
៣. បើយើងជាខ្មែរ ឈាមជ័រជាខ្មែរ ជាប់ពូជសាវតា
អ្នកសាងប្រាង្គប្រា រចនាមហា អង្គរអប្សរា
ត្រូវថែតម្លៃ......។
៤. បើយើងជាខ្មែរ ត្រូវដឹងច្បាស់ដែរ អក្សរសាស្រ្តថ្លៃ
វប្បធម៌សាសនា ដូចពេជ្រចរណៃ បេះដូងនិស្ស័យ
មរតក៌ដូនតា។
៥. បើយើងជាខ្មែរ ត្រូវការពារថែ ព្រំដែនសីមា
ក្លាហ៊ានប្តូរផ្តាច់
លះសាច់សង្ខារ ដើម្បីខេមរា
ជាតិសាសន៏ទឹកដី។
៦. បើយើងជាខ្មែរ គោរពឪម៉ែ សន្តានប្រុសស្រី
ត្រូវគោរពច្បាប់ ចេះស្តាប់សំដី ចាស់ព្រឹទ្ធប្រុសស្រី
អោយត្រូវតាមក្បួន។
៧. បើយើងជាខ្មែរ ត្រូវចេះជួយខ្មែរ មិនត្រូវគំគួន
គំនុំព្យាបាទ
រាតត្បាតរុកគួន
រឿងដុំកំភួន
នឹងខ្មែរគ្នាឯង។
រាជធានីភ្នំពេញ,ថ្ងៃអាទិត្រទី០១ខែធ្នូឆ្នំា២០១៣
និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment