១០.ព្រឹទ្ធាចារ្យសិល្បៈ សុខ ឌុច ជា កោសល្យតន្ត្រីវិជ្ជាធរ ១១.ព្រឹទ្ធាចារ្យសិល្បៈ អ៊ុំ សាមិត្ត ជា នាដភក្ដីនិមិត្ត១២.ព្រឹទ្ធាចារ្យសិល្បៈ ព្រីង សាឃន ជា នាដកោសល្យវដ្តី ១៣.ព្រឹទ្ធាចារ្យសិល្បៈ ពៀក ចាប៉ិច ជា វោហារកោសល្យវដ្តី ១៤. ព្រឹទ្ធាចារ្យ ជិត ជន ជា គរុពហុស្សូត ១៥.ព្រឹទ្ធាចារ្យ ទេព ផុន ជា វិជ្ជាធម្មគរុ ១៦.ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ ជា កោសល្យវិជ្ជាគរុ និង ១៧ .ព្រឹទ្ធាចារ្យ ទា វ៉ាន ត្រូវតែងតាំងជា បញ្ញាកោសល្យវិជ្ជា។
ការតែងតាំងនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹង ការលះបង់របស់ពួកគាត់ដែលបានធ្វើពលិកម្មជាច្រើនបម្រើឲ្យវិស័យសិល្បៈខ្មែរ ដោយផ្អែកលើតម្លៃគុណសម្បត្តិ ដូចជា ចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ស្នាដៃឯក ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី ។
យោងតាម ព្រះរាជក្រឹត្យ ស្ដីពីប្រព័ន្ធមត៌កមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយការតែងតាំង មត៌កមនុស្សរស់ ទាំងអស់ មានកាតព្វកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើកិច្ចការមួយចំនួន ក្នុងនោះមាន រៀបចំចងក្រងឯកសារសម្រាប់បង្ហាត់បង្រៀន ផ្សព្វផ្សាយ ដែលបម្រើប្រយោជន៍សង្គមជាតិ ផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសរបស់ខ្លួនដោយគ្មានលាក់លៀម ដល់អ្នកជំនាន់ក្រោយតាមរយៈការបណ្ដុះបណ្ដាល។
ក្រៅពីនេះ នៅមានកាតព្វកិច្ច ផ្សព្វផ្សាយចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសដែលខ្លួនមាន ឲ្យបានទូលំទូលាយដល់សាធារណជនទូទៅ តាមគ្រប់មធ្យោបាយ ។ បន្តថែរក្សាឲ្យគង់វង្ស និងអភិវឌ្ឍន៍ចំណេះដឹងជំនាញ ទេពកោសល្យ និងបច្ចេកទេសដែលសាមីខ្លួនបានទទួលកិត្តិយស។
តាមព្រះរាជក្រឹត្យនេះដដែល មត៌កមនុស្សរស់ នឹងទទួលបានមកវិញនូវលាភការដូចជា ប្រាក់ឧបត្ថម្ភជីវភាពប្រចាំខែពីថវិកាជាតិ និងការទទួលការឧបត្ថម្ភសម្ភារៈថវិកា និងមធ្យោបាយសម្រាប់ការស្រាវជ្រាវ និងការបណ្ដុះបណ្ដាលជាដើម។
យ៉ាងណាក៏ដោយ ផលប្រយោជន៍ និងលាភការរបស់មត៌កមនុស្សរស់ ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
No comments:
Post a Comment