ប្រាសាទអង្គរវត្ត ឬ អង្គរតូច (នៅដើមពាក់កណ្តាលសតវត្សទី១២) / Angkor Wat Temple (mid 12th century)
11 mins ago
០២ ឧសភា២០១៤ – ទំព័រប្រវត្តិសាស្រ្ត – ស្ថាបត្យកម្មខ្មែរ / 02 May 2014 – Cambodia’s history through archeology findings and architecture evolution
ប្រាសាទអង្គរវត្ត ឬ អង្គរតូច (នៅដើមពាក់កណ្តាលសតវត្សទី១២) / Angkor Wat Temple (mid 12th century)
ប្រាសាទអង្គរវត្ត ឬ អង្គរតូច មានទីតាំងស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កសាងឡើងដោយព្រះបាទ សូរ្យវរ្ម័នទី២ នៅដើមពាក់កណ្តាលសតវត្សទី១២ ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា (ព្រះវិស្ណុ) បន្ទាប់មកព្រះពុទ្ធសាសនា។
ប្រាសាទអង្គរវត្ត ឬ អង្គរតូច មានគុណសម្បត្តិ និងកេរ្តិ៍ឈ្មោះដ៏ល្បី ច្រើនឥតគណនា ដែលក្នុងចំណោមនោះ សូមលើកយកមកជម្រាបជូនខ្លះៗ ដូចខាងក្រោម ៖
១ – ជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់ ហើយមានទំហំធំជាងគេក្នុងលោក (១៣០០មX១៥០០ម)
២ – ជាអច្ឆរិយប្រាសាទ ដែលឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ដែលមានទំហំធំជាងគេក្នុងលោក
៣ – ជាអច្ឆរិយប្រាសាទ ដែលតំណាងឲ្យពិភពលោកទាំងមូលក្នុងគម្ពីរព្រហ្មញ្ញសាសនា
៤ – ជាអច្ឆរិយប្រាសាទ ដែលមានស្ថាបត្យកម្មដ៏ល្អឯក និង បច្ចេកទេសខ្ពស់ក្នុងការសាងសង់ (ដុំថ្មនីមួយៗ ពុំមានផ្សារភ្ជាប់គ្នាដោយវត្ថុណាមួយឡើយ)
៥ – ជាអច្ឆរិយប្រាសាទ ដែលសម្បូរទៅដោយក្បាច់រចនា និង ការតុបតែងចម្លាក់តាំងពីកំពូល រហូតដល់ខឿន (ចម្លាក់ក្រឡោតទាប, ចម្លាក់ក្រឡោតខ្ពស់ និងចម្លាក់ក្រឡោតផ្សេង ដ៏ច្រើនមហិមា)
៦ – ជាអច្ឆរិយប្រាសាទ ដែលតំណាងឲ្យដួងព្រលឹងខ្មែរ និងជាប្រភពដ៏សំខាន់ នៃមោទនភាពជាតិខ្មែរ ហើយខ្មែរបានផ្តិតយករូបប្រាសាទអង្គរវត្តនេះដាក់នៅលើទង់ជាតិខ្លួន ចាប់តាំងពីក្នុងកំឡុងឆ្នាំ ១៨៦៣ (គឺជាអាគារតែមួយគត់ក្នុងលោក ដែលត្រូវបានគេប្រតិស្ឋានទុកលើទង់ជាតិ)
៧ – ជាអច្ឆរិយប្រាសាទ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ១៩៩២ ដោយ អង្គការយូណេស្កូ (UNESCO)
គួរឲ្យសោកស្តាយ គឺចាប់តាំងពីរវាងឆ្នាំ ១៩៩០ រាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានជួលតំបន់អង្គរអច្ឆរិយប្រាសាទនេះទៅឲ្យឈ្មួញឯកជន “ក្រុមសុខគង់” ក្នុងកិច្ចសន្យា ៩៩ឆ្នាំ ។ដកស្រង់ចេញពីឯកសារប្រវត្តិសាស្ត្រខ្មែរ តាមរយៈបេតិកភណ្ឌបុរាណវិទ្យា និងស្ថាបត្យកម្មរៀបរៀងដោយលោកថៃមករា។ដើម្បីអានអត្ថបទទាំងមូលសូមចុច៖ Prasad Angkor Vatt
No comments:
Post a Comment