Friday, May 9, 2014

ស្រណោះអនុស្សាវរីយ៏ថ្នាក់ទី ១២ “ B “ ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

ស្រណោះអនុស្សាវរីយ៏ថ្នាក់ទី ១២ “ B “
===========================
១. កាលថ្នាក់ ១២ B វិទ្យាល័យស្អាង 
រៀមមានសំណាងរៀនជាមួយស្រី
បងអង្គុយខាងក្រោយលួចគន់វត្តី 
ឯពុំងារស្រី អង្គុយខាងមុខ ។
២. មានពេលថ្ងៃមួយអូនស្តីរកបង 
សំដីនួនល្អងជ្រាបពេញបេះដូង
ភ័យផង អរផង សំដីដំបូង 
កញ្ជ្រោលបេះដូង ស្ទើររកកលស្ទះ ។
៣. កល្យាណអូនស្អាតស្រស់ដូចកិន្នរ 
គ្រប់យ៉ាងអូនល្អសាច់សត្រគាកសាយ
ថ្ពាល់រលោងស្រិល សក់វែងអន្លាយ 
ក្លិនខ្លួនឆោមឆាយលើសម៉ែទឹកអប់ ។
៤. ក្រោយចប់បាក់ឌុប ៣ ឆ្នំាកន្លង 
ដំណឹងដល់បង ថាអូនរៀបការ
គ្រាន់តែលឺភ្លាមរៀមស្លុតឱរ៉ា 
មិនគួរជីវ៉ា នាងការចោលបង ។
៥ . ធ្វើម្តេចជាតិនេះរៀមគ្មានវាសនា 
រួមរ័ក្សស្នេហានិងកែវនួនល្អង
បានត្រឹមលួចស្រលាញ់ពីក្រោយខ្នង 
មិនហ៊ានសាសងសាភាពស្នេហ៏ពិត ។
ភូមិស្វាយជួរ,រាត្រីថ្ងៃ អាទិត្រ ទី ២០ ខែមេសាឆ្នំា ២០១៤
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks