Thursday, May 8, 2014

ស្រណោះស្រុកខ្មែរ

ស្រណោះស្រុកខ្មែរ
-----------------------------------
ស្រណោះស្រុកខ្មែរ ធ្លាប់ល្បីចេស្តា
សត្រូវរអារ ញញើតខេមរា
ព្រោះខ្មែរសាមគ្គី ជុំវិញក្សត្រា
មោះមុតហ៊ានក្លា ឧត្តមគតិខ្ពស់ ។
ឥលូវម្តេចឡើយធ្លាក់ដល់ថ្នាក់ហ្នឹង
ខ្មែរវេទនាម្លឹង ជាតិក្បែរមាត់ជ្រោះ
រណ្តៅមរណះ គ្រោះជាន់លើគ្រោះ
កម្មកាចទុរយស តាមផ្តន្ទាខ្មែរ ។
ស្រណោះប្រាសាទដូនតាសាងទុក
រាប់សត្សវត្សយុគ ជាកេរដំណែល
ជាសាក្ខីកម្មបញ្ជាក់ប្រាប់ខ្មែរ
ល្បីល្បាញពូកែ ជំនាន់ដូនតា ។
----------------------------------------------
រាជធានីភ្នំពេញ,ថ្ងៃ អង្គារ ទី ០៤ ខែ មិនា ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks