សួស្តីប្រិយមិត្រ និងក្មួយៗ អ្នកស្នេហាមុខវិជ្ជានិពន្ធអក្សរសិល្ប៍ទាំងឡាយ ជាទី
មេត្រី,ខ្ញុំផ្តល់ជូនអំពីបទពិសោធន៍ខ្លះៗចំពោះលោកអ្នកគ្រាន់នឹងបានជាគតិ
មុននឹងចាប់ផ្តើមនិពន្ធស្នាដៃអក្សរសិល្ប៍ដូចខាងក្រោមនេះ។ជាទូទៅសម្រាប់ខ្ញុំ មុននឹងចាប់ផ្តើមនិពន្ធស្នាដៃអក្សរសិល្ប៍គ្រប់ទម្រង់ ខ្ញុំតែងតែ
គិត៣ចំណុចជាសំខាន់គឺ៖
១,គិតអំពីគោលបំណង « តើចង់សរសេរអំពីអ្វី?»
មានន័យថា បើយើងចង់និពន្ធកំណាព្យ តើយកកំណាព្យប្រភេទមួយណា? ក្នុង
ចំណោមទាំង១១ប្រភេទនោះ។ ឧ.ប្រភេទឧបទេសកថា,រឿងប្រលោមកំណាព្យ ឬក៏រឿងល្បើកកថា? ប៉ុន្តែបើយើងចង់និពន្ធពាក្យរាយវិញ ក៏ត្រូវគិតដូចគ្នាដែរ។
តើយើងចង់និពន្ធរឿងប្រលោមលោក ឬរឿងខ្លី? (រឿងទាំងនេះក៏មានប្រភេទ)។
២,ខ្ញុំគិតអំពីកម្មវត្ថុ « តើនិពន្ធសម្រាប់អ្នកណា?»
ចំណុចទី២នេះ យើងត្រូវកំណត់ច្បាស់អំពីមុខសញ្ញាដែលត្រូវអានស្នាដៃយើង។
មានន័យថា យើងនិពន្ធសម្រាប់កុមារ ឬក៏សម្រាប់មនុស្សពេញវ័យ?
(ចំណុចកម្មវត្ថុនេះ យើងគិតលម្អិតទាំងពីការប្រើពាក្យពេចន៍ឃ្លាឃ្លោងជាដើម)។
៣,ខ្ញុំគិតអំពីចរិតស្នាដៃ « តើស្នាដៃដែលយើងកំពុងនិពន្ធហ្នឹងដើម្បីអ្វី? »
មានន័យថា ចំណុចទី៣នេះយើងគិតអំពីគុណធម៌អប់រំ។ ជាពិសេសយើងត្រូវតែ
កំណត់ឱ្យបានច្បាស់ថា« តើយើងចង់អប់រំនាំសង្គមជាតិ ឬសង្គមមនុស្សជាតិទៅ
ណា?»
ដោយ វ៉ែន សុន
No comments:
Post a Comment