Thursday, May 8, 2014

ដូនកែវ និស្ស័យស្នេហ៏

ដូនកែវ និស្ស័យស្នេហ៏
========================
. ឱ!ក្រុងដូនកែវ និស្ស័យស្នេហា 
ព្រហ្មលិខិតចារ អោយបងជួបស្រី
បានរៀនជួបគ្នា មួយរយះខ្លី 
នឹងពៅពិសី កាលឆ្នំាមូលដ្ឋាន ។
ភ័ក្រស្រីរីកស្រស់ដូចដួងចន្ទ្រា 
សាច់សសោភា ថ្ពាល់ថ្លាកល្យាណ
សម្រស់នាងស្រី សែនល្អភុំផាន 
សមនឹងខ្លួនប្រាណ ស្រីល្អគ្រប់គ្រា!!!។
សក់វែងអន្លាយ ស្រាយស្រួចនាសា 
ដូចកូនទេវតា នាឋានតាវតឹង្ស 
គន់មិនឆ្អែតទេ បើស្អាតម្លឹងៗ 
រៀមតាមសម្លឹង គ្រប់ដំណើរស្រី ។
ឱ!ដូនកែវអើយពិតមាននិស្ស័យ 
បានស្គាល់ចរណៃ ចិត្តគួចបេតី
ចំាពេលរៀនចប់ ចូលដណ្តឹងស្រី 
ជាគូមេត្រីសាងត្រើយជីវិត ។
==================================
ភូមិស្វាយជួរ,រាត្រីថ្ងៃ អាទិត្រ ទី ២០ ខែ មេសា ឆ្នំា២០១៤
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និពន្ធតាមលំនំារឿងពិតជាក់ស្តែង!!!

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks