ជូនចំពោះ
« វិជ្ជរ៉ាមាសបង » !!!!
=========================== ============
វិជ្ជរ៉ាបណ្តូលចិត្តមាសបងអ្ហើយ
កែវស្រស់ត្រាណត្រើយត្រួយជីវិត
រៀមសុំសច្ចាប្រាថ្នានែបនិត្រ
វិជ្ជរ៉ាដួងចិត្តលុះក្ស័យជន្មា............
♡
វិជ្ជរ៉ាមាសបងនួនល្អងស្រស់ណាស់
មិនកាចមិនឆ្នាស់ គ្រប់ល័ក្ខណ៍សោភា
ចិត្តស្រីក៏ធ្ងន់អត់ធន់គ្រប់គ្រា
ចរិតល្អជា មាយាទស្រីខ្មែរ..............
♡
វិជ្ជរ៉ាមាសបង ឈ្មោះពិរោះណាស់
សម្លេងទន់ច្បាស់ ដែលរៀមប៉ងស្នេហ៍
ជាតិនេះរៀមផ្សងប៉ងជួបអូនដែរ
រួមរ័ក្សសាងស្នេហ៍ថែតែអូន ១ ........
♡
កម្រមានណាស់ស្រីក្នុងលោកា
ល្អដូចវិជ្ជរ៉ា ចរិយាបាន
ទោះជាតួស្រីរឿងខ្មែរបុរាណ
ក៏ប្រៀបមិនបាន និងវិជ្ជរ៉ាស្រី...........
♡
អូនជាស្រីខ្មែរ ផ្កាកំពង់ក្តី
សៀមរាបទឹកដី ដែលរៀមគួចបេតី
ផ្សងស្នេហ៍ ផ្សងចិត្តបេះដូងភក្តី
រៀមសុំថ្នមបី ស្រីមេត្តាផង..........
♡♡♡♡♡♡♡♡♡♡♡♡
14 / 10 / 2015
បើស្អាតម្លឹងៗ ឲ្យទ្រំាម្តេចបាន
ទោះជាក្ស័យប្រាណ ក៏រៀមព្រមដែរ
ឲ្យតែស្រីព្រម ស្ម័គ្រចិត្តព្រមស្នេហ៍
រៀមនឹងឲ្យម៉ែ ចូលដណ្តឹងថ្លៃ ។
ឆ្លើយមកណា៎ស្រី ប្រណីរៀមផង
បើព្រមស្នេហ៍បង ចងចិត្តនិស្ស័យ
រៀមនឹងសន្យា ស្មោះស្រីលុះក្ស័យ
មិនមានពីរ បី ឲ្យស្រីទឹកភ្នែក ។
កម្លោះបងនេះ បរិសុទ្ធណាស់
មិនចេះផ្តេសផ្តាស់ ល្មោភកាមតម្រេក
ចិត្តរៀមកាន់សីល បេះដូងជាដែក
មិនងាយប្រេះបែក មិនងាយសាវ៉ា ។
----------------------------------------------
និពន្ធដោយ « ផេង វិសុដ្ឋារ៉ាមុនី »
No comments:
Post a Comment