ជាក់ស្តែងទ្រង់បានផ្តួចផ្តើមឲ្យមាន ការសាងសង់នូវ ពុទ្ធិកមហា វិទ្យាល័យ ព្រះសីហនុរាជ ក្រោយមកបានប្រែក្លាយ ជា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលជាគ្រឹះស្ថាន ឧត្តមសិក្សា ព្រះពុទ្ធសាសនាដំបូងគេនៅកម្ពុជា និងចំណាស់ជាងគេទី៣ នៅទ្វីប អាស៊ីនេះដើម្បីផ្តល់លទ្ធភាពឲ្យសមណនិស្សិត-និស្សិតខ្មែរបានចូល
សិក្សា រៀនសូត្រក្រេបនូវចំណេះដឹង ផ្នែកវិស័យ ព្រះពុទ្ធសាសនា ឲ្យកាន់តែល្អប្រសើរឡើង ។
ថ្វាយចំពោះដូងព្រះវិញ្ញាណក្ខ័ន្ធ/វិញ្ញាណក្ខ័ន្ធអតីតក្រុមព្រះសង្ឃ បញ្ញវន្តខ្មែរដែលជាក្រុមជំនុំបកប្រែព្រះ ត្រ័យបិតកទំាងអស់ ទំាងជាព្រះសង្ឃនិងគ្រហស្ថ ដែលលោកបានបូជាជីវិត ពេញមួយជីវិត ដើម្បីបុព្វហេតុ ព្រះពុទ្ធសាសនា និង ជាតិមាតុភូមិ វប្បធម៌ខ្មែរ ដើម្បី ទុកជាគំរូ និង ជាកេរ្តិ៍ដំណែលស្នាដៃកាត់ថ្លៃមិនបាន បន្សល់ទុក ឲ្យកូនខ្មែរជំនាន់ក្រោយៗបន្តទៀត ។
សូមថ្លែងនូវព្រះអំណរគុណ និង អរគុណ និង សម្តែងនូវ កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ និង ជូនចំពោះ ៖
សូមក្រាបថ្វាយបង្គំ និង ថ្វាយព្រះពរពីចំងាយចំពោះ ព្រះករុណាព្រះសី្រលោកធម្មិករាជ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់មាន ព្រះជន្មា យុយឺនយូជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ នូវជាម្លប់ដល់ប្រជាជាតិខ្មែរទំាងអស់ដែលជ្រកក្រោម ព្រះបារមី នៃអង្គព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង។
សូមគោរពដឹងគុណនិងថ្លែងព្រះអំណរគុណថ្វាយចំពោះ សម្តេចព្រះមហាសុមេធាធិបតី គតិឧទ្ទេស បណ្ឌិត នន្ទង៉ែត. ដែលជាសម្តេចព្រះសង្ឃនាយកគណៈមហានិកាយ និង ជាព្រះអគ្គាធិការពុទ្ធិក សិក្សា ជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះសាកលវិទ្យាធិការនៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
រួមទំាង ព្រះសាកលវិទ្យាធិការ រង និង ថ្នាក់ដឹកនំា ព្រះគ្រូសាស្រ្តាចារ្យ
លោកគ្រូសាស្រ្តាចារ្យ អស់នៃគណៈគ្រប់គ្រង ពុទ្ធិកសាកល វិទ្យាល័យ ព្រះសីហនុរាជ ដូចដែលមានរាយព្រះនាម និង នាម ខាងក្រោមនេះ ៖
១. សម្តេចព្រះមហាអរិយវង្ស « សៅ ច័ន្ទថុល្ល » ព្រះសាកលវិទ្យាធិការ រង
២. ព្រះពុទ្ធឃោសាចារ្យ « ឡុង គីមលាង » ព្រះសាកលវិទ្យាធិការ រង
៣. ព្រះធម្មឃោសាចារ្យ បណ្ឌិត « ឃី សុវណ្ណរតនា » ព្រះសាកលវិទ្យាធិការ រង
៤. ព្រះឧបាលីវង្ស បណ្ឌិត « យ៉ន សេងយៀត » ព្រះសាកលវិទ្យាធិការ រង
៥. ព្រះញាណវិជ្ជា បណ្ឌិត « ជួន សាវឿន » ព្រះសាកលវិទ្យាធិការ រង
៦. ព្រះគ្រូបវរវិជ្ជា « ស៊ីម សារ៉ាន » ព្រឹទ្ធបុរស ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និង ពុទ្ធសាសនា
៧. សាស្រ្តាចារ្យ « ផែន សុផាត » ព្រឹទ្ធបុរស រងពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និង ពុទ្ធសាសនា
៨. ឯកឧត្តមសាស្រ្តាចារ្យ សឿន សាន្ត ទីប្រឹក្សាក្រសួងធម្មការ និងសាសនាគឺជា សាស្រ្តាចារ្យដឹកនំា ស្រាវជ្រាវ និង សរសេរ សារណាបញ្ចប់ សម្រាប់ក្រុមទី ០៤ ខ្ញុំព្រះករុណាខ្ញុំបាទ នេះ ។
សូមសម្តេច និង ព្រះថេរានុរៈ ព្រះគ្រូសាស្រ្តាចារ្យ លោកគ្រូ សាស្រ្តាចារ្យ ជាថ្នាក់ដឹកនំាទំាងអស់មាន ព្រះរាជសុខភាព និង សុខភាពល្អ បរិបូរណ៍ កម្លំាង ពលំ រឹងមំា ប្រាជ្ញា ឈ្លាសវៃ ដើម្បី ដឹកនំា នឹង អភិវឌ្ឍន៍ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នេះ អោយបានរីកចំរើនរុងរឿង ហើយមាន ការទាក់ទាញនូវ សាស្រ្តាចារ្យ ល្អៗ មកពីគ្រប់ទិសទី អោយ ចូលមក បំរើការ បណ្តុះនូវការអប់រំលើ ផ្នែកវិស័យពុទ្ធិកឧត្តមសិក្សានៃស្ថាប័នខាងវិស័យព្រះពុទ្ធសាសនា
ស្រុកយើងនេះអោយកាន់តែរីកចម្រើនរុងរឿងឡើងដូចកាលជំនាន់
សម័យសង្គមរាស្រ្តនិយមដែរមាន៖ សម្តេច ព្រះមហា សុមេធាធិបតី
« ហួតតាត » ព្រះអង្គទ្រង់ដឹកនំាវិស័យ ពុទ្ធិកឧត្តមសិក្សា នេះបាន រីកចម្រើន គួរជាទីមោទនៈ ណាស់ ។
សូមសម្តេច ព្រះថេរានុថេរៈ និង ព្រះគ្រូ លោកគ្រូ ជាសាស្រ្តាចារ្យ
និងជាគណៈគ្រប់គ្រងទំាងអស់ព្រះមេត្តា និង មេត្តាផ្តល់កិត្តិយសនូវ
សេចក្តីគោរពដឹងគុណ ថ្លែងព្រះអំណរគុណ និង អភិវឌ្ឍនៈកិច្ចដ៏
ខ្ពង់ខ្ពស់ពីទូលព្រះបង្គំ ព្រះករុណាខ្ញុំបាទ ដោយក្តីសន្តោសអនុគ្រោះ ។
សេចក្តីគួរពុំគួរសូមសម្តេច ព្រះថេរានុថេរៈ និង ព្រះគ្រូ លោកគ្រូ ជាសាស្រ្តាចារ្យនិងជាគណៈគ្រប់គ្រង ទំាងអស់ព្រះមេត្តា និង មេត្តា
លើកអធ្យាស្រ័យទោសកំហុសដល់ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំបាទផង ។
បង្គំទូលថ្វាយ ពីភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
នៅថ្ងៃ ៥ កើត ខែ បុស្ស ឆ្នំា មមែ ព.ស. ២៥៥៩
ត្រូវនិងរាត្រីថ្ងៃ ពុធ ទី ១៣ ខែ មករា ឆ្នំា ២០១៦
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបាទ ផេង សុខវ៉ាន់ដា
ក្នុងរហ័សនាមថ្មី « ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី »
No comments:
Post a Comment