Thursday, January 7, 2016

ពូជខ្មែរ ថេរ

អប្សរាអង្គរ ឈរទួញយំ
អួលងុំក្នុងទ្រូង រូងដល់ថ្លើម
ស្រណោះកូនខ្មែរ ខ្លំាងសំបើម
ឥលូវចាប់ផ្តើម ឆ្ពោះនិព្វាន្ត ។
សម័យអង្គរ ១៥ លាន
សាសន៍គេមិនមាន ដល់ផងលាន
មានតែពូជខ្មែរ ១៥ លាន
សន្តានខ្មែរមាន ច្រើនផុតគេ ។
មកដល់សព្វថ្ងៃ រដ្ឋប្រកាស
គ្រប់គ្នាដឹងច្បាស់ ថាសាសន៍ខ្មែរ
មាន ១៥ លាននាក់ផ្លាយក្រែល
នឹងគិតទំាងខ្មែរ សែចិនយួន ។
១៥ លាន សម័យអង្គរ
សម័យតេជោ មានចំនួន
១៥ លាននាក់ គិតទំាងយួន
បីបួន សតវត្សរ៍ ពូជខ្មែរ ថេរ ។
=======================
( ១៥ លានរហូតមិនកើន ) ។
=======================
ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks