Monday, March 3, 2014

ឈាមយើងខ្មែរ ប្រែថាឈាមអង្គរ

ឈាមយើងខ្មែរ ប្រែថាឈាមអង្គរ
ឈាមជំហរ មំាមួនមិនងាយស្លុត
ឈាមកេរដូនតា ដល់បរិសុទ្ធ
ឈាមទេពច្បុតនាសួគ៌ត្រៃត្រឹង្សឋាន។
ឈាមយើងជាខ្មែរ ជាឈាមសាមគ្គី
ឈាមនារី បុរសខ្មែរដល់ចំណាន
ឈាមខ្មែរអមតះ កាលពីបុរាណ
ឈាមមានបានដោយសុចរិចថ្លៃថ្នូរ ។
-------------------------------------
ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks