Tuesday, March 4, 2014

ស្រីៗដែលខ្លំាងអាស្រ័យឬកពារ

ស្រីៗដែលខ្លំាងអាស្រ័យឬកពារ
សមសោភា ផ្គួបផ្សំចរិយា
ម៉ត់ចត់មុតមំា ច្បាស់លាស់ការងារ
មានវិជ្ជា វិសេសសែនវិសាល ។
រីឯប្រុសៗដែលខ្លំាង អាស្រ័យ
វិជ្ជាថ្លៃថ្លាពេញដោយបញ្ញា
អំណត់ព្យាយាម សច្ចះវាចា
បុរាណថា ភាពខ្លំាងនៃបុរស ។
----------------------------------------
ផេង វិសុដ្ឋារ៉ាមុនី
================================
ឈាមយើងខ្មែរ ប្រែថាឈាមអង្គរ
ឈាមជំហរ មំាមួនមិនងាយស្លុត
ឈាមកេរដូនតា ដល់បរិសុទ្ធ
ឈាមទេពច្បុតនាសួគ៌ត្រៃត្រឹង្សឋាន។
ឈាមយើងជាខ្មែរ ជាឈាមសាមគ្គី
ឈាមនារី បុរសខ្មែរដល់ចំណាន
ឈាមខ្មែរអមតះ កាលពីបុរាណ
ឈាមមានបានដោយសុចរិចថ្លៃថ្នូរ ។
-------------------------------------
ផេង វិសុដ្ឋារ៉ាមុនី
==========================
ខ្មែរមើលមុខខ្មែរមិនចំដោយសារយួន
វារុកគួន ផ្តន្ទាជាតិសាសន៏ខ្មែរ
ធ្វើទុក្ខបុកម្នេញ ឈ្លានពានគ្មានល្ហែ
កម្មក្រាស់ក្រែល ខ្មែរក្រោមយួនផ្តន្ទា ។
ធ្វើបាបខ្មែរក្រោម មិនអស់ចំណង់
ចិត្តវាចង់ ឈ្លានពានកម្ពុជា
ប្រើគ្រប់រូបភាព សម្លាប់ប្រជា
តាមផ្តន្ទា រាស្រ្តខ្មែរមិនអោយសុខ ។
---------------------------------------------
ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks