អត្តន័យ ថ្ងៃ២៣តុលា ១៩៩១
heng
11-02-2013, 11:11
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ គឺជាថ្ងៃដែលបាននាំមកនូវ ប្រជាធិបតេយ្យ
សន្តិភាព ការឯកភាព និង បង្រួបបង្រួមជាតិ ព្រមទាំងសេដ្ឋកិច្ចទីផ្សារសេរី សម្រាប់លើកតម្កើងជីវភាព ប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ជាឯកសារដ៏មានសារសំខាន់ជាអន្តរជាតិ
ក្នុងទិសដៅការពារអធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព និងបូរណភាព ទឹកដីកម្ពុជា
សម្រាប់កូនចៅខ្មែរទាំងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
សូមរម្លឹកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ កើតចេញពីព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា
ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងភាគីខ្មែរដទៃទៀត ដោយមានការឧបត្ថម្ភ គាំទ្រពីបណ្តាប្រទេសជាមិត្ត ពិសេសប្រទេសបារាំង និងឥណ្ឌូណេស៊ី ដែលជាសហប្រធាននៃសន្និសីទ បានប្រឹងប្រែងធ្វើការចរចា បង្រួបបង្រួមរវាងខ្មែរ និងខ្មែរ អស់ជាច្រើនឆ្នាំ រហូតទីបំផុតឈានដល់ការអង្គុយចុះកិច្ចព្រមព្រៀងឈប ់បាញ់ រវាងខ្មែរ និងខ្មែរ។ កិច្ចព្រមព្រៀងនោះ ក៏បាននាំឲ្យកម្ពុជា រៀបចំការបោះឆ្នោតជាតិ នៅឆ្នាំ១៩៩៣។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខា ដោយមានការចូលរួមពីអគ្គលេខាធិការនៃអង្គការសហប្រជ ាជាតិ ប្រមុខការទូតនៃប្រទេសចំនួន ១៨ និងភាគីខ្មែរទាំង ៤ ក្រុម រួមមាន៖
១- ក្រុមសីហនុនិយម ឬហ្វ៊ុនស៊ិនប៉ិច
២- ក្រុមអ្នកជាតិនិយម រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន
៣- ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត
៤- របបរដ្ឋកម្ពុជា របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រទេសជាហត្ថលេខីចំនួន ១៨ នោះ រួមមាន៖ ប្រទេសជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្ តិសុខ អ.ស.ប. ( ៥ ប្រទេស ) គឺ អាមេរិក, អង់គ្លេស, បារាំង ( សហប្រធានសន្និសីទ ), ចិន និងសហភាពសូវៀត រួមទាំងប្រទេសនៅអាស៊ីអាគ្នេយ៍ ( ៨ ប្រទេស ) គឺឥណ្ឌូណេស៊ី ( សហប្រធានសន្និសីទ ), វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន និងព្រុយណេ។ ក្នុងនោះ ក៏មានប្រទេស យូហ្គោស្លាវី ( ពេលនោះ ជាប្រធានក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ ) និងប្រទេស ៤ ផ្សេងទៀត គឺ ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្ត្រាលី។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ កាលពី ២១ ឆ្នាំមុន បានបិទបញ្ចប់ជាផ្លូវការនូវសង្គ្រាមឥណ្ឌូចិន និងបានបើកទំព័រថ្មីសម្រាប់កម្ពុជា ទទួលយកគ្រាប់ពូជសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការរៀបចំការបោះឆ្នោត ឆ្នាំ១៩៩៣។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលដៅសំខាន់ៗ បីយ៉ាងគឺ៖
ទី១- រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់ និង ការរំសាយអាវុធនៅក្នុងជួរកងទ័ព នៃ ភាគីជម្លោះខ្មែរទាំងអស់ ការដកកងទ័ពបរទេសចេញពីកម្ពុជា។
ទី២- ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុ ជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ។
ទី៣- ការពារប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពពុំអាច រំលោភបំពានបានឡើយនូវទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជា។
http://i898.photobucket.com/albums/ac184/soklinda3/24-10-2012-4-23-October-treaty_zpsa2de2231.jpg (http://s898.photobucket.com/user/soklinda3/media/24-10-2012-4-23-October-treaty_zpsa2de2231.jpg.html)
កិច្ចព្រមព្រៀងសន្តិភាពប៉ារីស ចុះហត្ថលេខា ថ្ងៃទី២៣ តុលា ១៩៩១ (ពីឆ្វេងទៅស្ដាំ ៖ លោក សឺន សាន, សម្ដេច ព្រះនរោត្តម សីហនុ, សម្ដេច ហ៊ុន សែន (រូបភាព វិទ្យុអាស៊ីសេរី)

No comments:
Post a Comment