កំណាព្យ៖ សាវណាយុត្តិពង្ស
---------------------------------
1- ស្រុកឯងជាតិគេ មិនគិតគន់ ទៅជាចងពុន បើកព្រំដែន
ឲ្យសាសន៍ជាតិគេ រាប់ម៉ឺនសែន មករស់ពេញណែន ដោយសេរី ។
2- ថ្ងៃនេះរាយប៉ាយ មិនទាន់មាំ មិនទាន់រៀបចំ មានទឹកដី
មានផ្ទះមានភូមិ ដើមឫស្សី ចាក់ឫសរកស្ដី ថាមិនត្រូវ ។
3- ប្រាកដជាគេ ប្រមូលផ្ដុំ ជាពួកជាក្រុម រិះរកផ្លូវ
ទាមទារសិទ្ធិ ដែលតម្រូវ ទាំងនេះជាផ្លូវ យើងខាតបង់ ។
4- រដ្ឋគេជាតិគេ គេគាំទ្រ គេផ្ដល់ជំហរតាមចំណង់
ផ្ដល់លុយជំនួយ ឬសំណង់ ក្ដោបក្ដាប់ត្រង់ៗ ពោលដោយខ្លី ។
5- ធម្មតាចំណូល តោងកាន់កាត នៅក្រោមឱវាទ ម្ចាស់ទឹកដី
ទៅណាមកណា ឬធ្វើអ្វី មិនបាច់ស្រដី ត្រូវយើងដឹង ។
6- នេះបែរជាបើក សេរីភាព ឲ្យគេមានប្រៀប ច្រើនដល់ម្លឹង
កម្លាំងគេខ្លាំង យើងក៏ដឹង ម្ដេចមិនសម្លឹង គ្រោះថ្នាក់ផង ??
7- គ្រោះថ្នាក់វាមាន ទៅថ្ងៃមុខ ថ្ងៃនេះបានសុខ មិនទាន់ហ្មង
ហាសិបរយឆ្ នាំគ្រោះចម្បង វិបល្លាសសៅហ្មង ស្រុកបានគេ ។
8- ប្រវត្តិសំដី មករកស៊ី ជាលើកទីពីរ មិនទទេ
កូនខ្មែរជាន់ក្រោយ បានត្រឹមជេរ កើតមកនឹងគេ គ្មានដីជ្រក ៕!!
.............
No comments:
Post a Comment