Sunday, March 2, 2014

,អំពីជីវប្រវត្តិ អ្នកនិពន្ធរូបនេះគាត់កើតឆ្នាំ១៨៦៨ - ១៩៣៦។ នោះគឺ៖ លោកម៉ាក្ស៊ីម គ័រគី ជាអ្នកបង្កើតស្នាដៃអក្សរសិល្ប៍ដំបូងនៅ សូវៀត។

សិក្សាពីអ្នកនិពន្ធល្បីលើពិភពលោកម្នាក់ ដែលគាត់មិនបាន
ចូលសាលារៀនសោះ?
១,អំពីជីវប្រវត្តិ
អ្នកនិពន្ធរូបនេះគាត់កើតឆ្នាំ១៨៦៨ - ១៩៣៦។ នោះគឺ៖
លោកម៉ាក្ស៊ីម គ័រគី ជាអ្នកបង្កើតស្នាដៃអក្សរសិល្ប៍ដំបូងនៅ
សូវៀត។
ក,ចំណុចពិសេសរបស់អ្នកនិពន្ធគឺ៖
-គាត់មានទាំងកម្លាំងកាយ,កម្លាំងចិត្ត និង ទាំងកម្លាំងប្រាជ្ញា
ស្មារតី។
-ពីក្មេងគាត់កំព្រាឪពុក,ម្តាយមានប្តីទៀត។ដូច្នេះហើយទើប
គ័រគីទៅរស់នៅជាមួយជីតាខាងឪពុកដែលកាចឃោឃៅ។
-កាលពីក្មេងគ័រគីជាក្មេងរពិស និងច្រឡឺម។ល។
ខ,អំពីផ្ទះជីតាម៉ាក្ស៊ីម គ័រគី
សព្វថ្ងៃផ្ទះជីតារបស់គាត់គេធ្វើជាសារមន្ទីរ។ពីព្រោះផ្ទះនោះ
គ័រគីរស់នៅពីក្មេង។ ក្នុងសារមន្ទីរនោះ មានថូមួយដាក់រំពាត់
ដែលជីតាទុកវាយគ័រគី។
-សៀវភៅមួយដែលគ័រគីសរសេរពីវ័យកុមាររបស់គាត់,ពីការ
ចិញ្ចឹមជីវិតរបស់គាត់តាំងពីកុមារភាពរហូតដល់យុវវ័យ។
-លុះអត់ពីជីតា គ័រគីទៅរស់នៅជាមួយមារខាងម្តាយ ជាអ្នក
ម៉ៅការ។នៅទីនោះឪពុកមារគាត់មានកូនប្រុសពីរនាក់ដែល
គ័រគីជាអ្នកមើលថែ។
-ថ្ងៃមួយពេលកូនទាំងពីរធ្វើឱ្យបាក់ចំពួយកំសៀវ , មារបាន
វាយគ័រគីរហូតដេកពេទ្យ២ខែដោយសារសាច់របស់គាត់ជាប់
បំណែកឈើ៤០បំណែ ដែលត្រូវគ្រូពេទ្យដកចេញ។
-ពេលមារដេញចេញ គ័រគីទៅធ្វើជាកម្មករធ្វើនំប៉័ង,គាត់ឈរ
លក់ទំនិញ,គាត់ធ្វើជាកម្មករផ្លូវដែក និងធ្វើជាជាងបដិមា។
ប៉ុន្តែទៅដល់ទីណា គ័រគីត្រូវរងការវាយដំពីអ្នកផងជារឿយៗ.
-គាត់ពុំបានចូលសាលារៀនទេ,គឺគាត់រៀនពីជីតា ខាងអក្សរ
បុរាណ,រួចហើយទើបគាត់រៀនដោយខ្លួនឯងបន្តទៀត។
-គ័រគីចូលចិត្តអានសៀវភៅ រហូតក្លាយខ្លួនជាអ្នកនិពន្ធដ៏ល្បី
ល្បាញនៅលើពិភពលោក។ គឺគាត់ទទួលកិត្តិនាម ជាបីតា
អក្សរសិល្ប៍តថនិយម។
-គ័រគីជាមនុស្សមានសន្តានចិត្តល្អ,គឺល្អអស់ពីដួងចិត្ត។
គ,អំពីស្នាដៃរបស់គ័រគី
- ស្នាដៃអក្សរសិល្ប៍ដំបូងរបស់សូវៀត ដែលជាស្នាដៃរបស់
ម៉ាក្ស៊ីម គ័រគី “ រឿង ម៉ែ! ”។
-ក្រៅពីនោះ គ័រគីចូលចិត្តនិពន្ធរឿងខ្លីៗនិងរឿងល្ខោន។ល។
បង្ហាញជូនដោយ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks