ខ្មែរត្រូវការខ្មែរ
- Written by KSN
«ទីណាមានការជិះជាន់ទីនោះមានការរើបម្រាស់»នេះគ្រាន់តែជាពាក្យស្លោក ដែលគេ តែងតែនិយាយប៉ុណ្ណោះប៉ុន្តែបើមិនខ្លាច ក៍គង់តែក្រែងរអែងដែរ។ព្រោះបើមិនរើបម្រាស់ ក៍ គ្មានកងទ័ពក្លាហានចេញមុខដែរបើមានកងទ័ពពិតជាត្រូវការមេទ័ពពូកែ និងស្មោះត្រង់ មានមេទ័ពពូកែ ស្មោះត្រង់ ពិតជាត្រូវការអ្នកដឹកនាំឈ្លាសវៃ មានអ្នកដឹកនាំឈ្លាសវៃ គឺត្រូវ ការអ្នកគាំទ្រ ទាំងស្មារតីសម្ភារៈ យុទ្ធសាស្ត្រ យុទ្ធវិធី និងពេលវេលាវែងឆ្ងាយ…ជាដើម។ មើលមកសង្គមខ្មែរបច្ចុប្បន្ននេះវិញការស្រែកទាមទាររក ដំណោះស្រាយលើបញ្ហាផ្សេងៗ មានស្ទើរតែគ្រប់ទីកន្លែងគិតចាប់តាំងពីស្រទាប់បញ្ញាវ័ន្ត គ្រូបង្រៀន មន្ត្រីរាជការ ប្រជារាស្ត្ររហូតដល់អ្នកអនាម័យទៅហើយ។ឯណាដំណោះស្រាយ ឈ្នះ ឈ្នះសម្រាប់ខ្មែរ ដែលងាយរងគ្រោះក្នុងនគរខ្មែរសម័យនេះ?
មនុស្សខ្មែរមួយចំនួនធំកំពុងឈ្លក់វង្វេងលុយកាក់បុណ្យសក្តិ ឋានៈតួនាទី ឲ្យតម្លៃ សម្បកក្រៅ ពុករលួយ ដណ្តើមគ្នារស់ លោភលន់ សម្ងំសុខគ្មានសីលធម៌ គ្មានការទទួល ខុសត្រូវ រើសអើង ខ្វះសាមគ្គីភាពគ្នារវាងខ្មែរនិងខ្មែរ អាត្មានិយមឱកាសនិយម និងមានជំងឺ តួឯក… ជាដើម។វប្បធម៌ទាំងនេះកំពុងជះឥទ្ធិពល សាបព្រោះនិងចាក់ឫសគល់ជាបន្តបន្ទាប់ ដោយគ្មានការទប់ស្កាត់ និងអៀនខ្មាស់ទាល់តែសោះ។ អ៊ីចឹងហើយទើបបានជាខ្មែរបរាជ័យ។គេដៀលខ្មែរថា ជាគ្រាប់ខ្សាច់មួយចានដែលរាយប៉ាយនៅលើដីពិតជាត្រឹមត្រូវពិតជាមិន ខុសទាល់តែសោះ!!!។គោរពមិនដូចស្តាប់បញ្ជាមែន!។
«ខ្ទមអុក»ធ្លាប់បានប្រកាសអំពាវនាវ រាវរកអ្នកចេះដឹង អ្នកក្លាហាន ដើម្បីពិគ្រោះ និងប្លាស់ប្តូរ គំនិតយោបល់ជុំវិញរឿងរា់វនគរបែរជាម្នាក់ៗមានហេតុផលគួរឲ្យឈឺសើចរួញក្បាលដូច អណ្តើកក្នុងស្នូក រវល់យកមេឃទ្រាប់អង្គុយ ឯលទ្ធផលពិបាកជាងសុំភ្លើងយក្សទៅទៀត។ប៉ុន្តែបើហៅផឹកស៊ី ស្រីញីអូនបង ប្រហែលជាស្រួលជាងមើលទៅ!!!។នេះឬចរឹតខ្មែរសម័យថ្មី? តើអ្នកណាបង្រៀនអ្នកណា?ម្យ៉ាងទៀតគឺមកពីម្នាក់ៗប្រឹងដើរតួឯកនិងមានជំងឺតួឯកជ្រុល និយមពេក។បើអ្នកឯងធ្វើ គឺមិនចេះត្រូវ! បើធ្វើដូចអញ ធ្វើតាមអញអញ្ចឹងបានត្រឹមត្រូវ!!!។ គំនិតរបស់អ្នកឯងមិនត្រឹមត្រូវ អញមិនចូលរួម។គំនិតរបស់អញ គឺត្រឹមត្រូវរហូត!!!។បើមិនជឿសាកលមើល៍!។អ្នកខ្លះឃើញព័ត៌មានគេវាយដំ ច្រំធាក់ ចាប់ចង បាញ់ប្រហារនៅលើ Facebookព្រោងព្រាត បែរជាមិនទាំងហ៊ានចុចLike ឬshare ព្រោះខ្លាចមិត្តភក្តិថាខ្លួនឯង ជាអ្នកគាំទ្រគណបក្សប្រឆាំង។ចំណែកមន្ត្រីរាជការមានFacebook ប្រើរាល់ថ្ងៃ ឃើញរឿងរ៉ាវ ខុសឆ្គងជាច្រើន ភាពអសកម្មក្នុងសង្គម អយុត្តិធម៌…តែមិនហ៊ាននិយាយថា ខុសនោះទេ ខ្លាចគេដកហូតតំណែង ខ្លាចគេចុះឈ្មោះក្នុងបញ្ជីខ្មៅ អត់ហ៊ានចុចLikeឬShareខ្លាចគេថា គាំទ្រគណបក្សប្រឆាំង ក្នុងពេលដែលខ្លួនឯងធ្លាប់បានបោះឆ្នោតឲ្យគណបក្សប្រឆាំង!ស្មានថាគេល្ងង់មិនដឹងឬ?តើសកម្មភាព និងចិត្តគំនិតអស់ទាំងនេះមានតម្លៃគ្រប់គ្រាន់សម្រាប់សង្គម ហើយឬនៅ?
ជាតិជាមនុស្សឈ្មោះជាខ្មែរបែរជាឃើញស្លាប់ហើយមិនព្រមជួយយកអាសារគ្នាមិនព្រមចែករំលែកសុខទុក្ខជាមួយគ្នា មិនព្រមសាមគ្គីគ្នាជាធ្លុងមួយ…។ហេតុផលគឺគ្រាន់តែសម្រាប់និយាយយកត្រូវ និងរួចខ្លួនតែម្ខាងៗប៉ុណ្ណោះ។ ឯរឿងមនុស្សធម៌ត្រូវតែចាប់ផ្តើមពីចិត្តគំនិត និងសកម្មភាពជាក់ស្តែងប្រចាំថ្ងៃនេះឯង។បើអ្នកមានចំណេះចេះដឹង អ្នកមានគំនិត មានយុទ្ធសាស្ត្រមានលទ្ធភាព មានសមត្ថភាព មិនព្រមចេញមុខតើត្រូវឲ្យអ្នកមិនចេះអក្សរ អ្នកល្ងង់ខ្លៅអ្នកក្រីក្រ អ្នករងគ្រោះធ្វើតែឯងឬ?តើអាចទទួលបាន ជោគជ័យដែរឬទេ? មកដល់សម័យនេះហើយនៅតែគិតនៅតែអនុវត្តតាមទ្រឹស្តី«ក្បាលអ្នកណា សក់អ្នកហ្នឹង» ឬ«ក្បាលអ្នកណា សក់អ្នកណា»ទៀតឬ?ពេលឃើញរឿងរ៉ាវទុក្ខសោកព្រាត់ប្រាស់ គ្រោះថ្នាក់ បែរជានាំគ្នាបិទទ្វារផ្ទះសម្ងំសុខ មិនហ៊ានមាត់កតវ៉ាប្រកែកពេលខ្លួនមិនទាន់ជួបប្រទះនោះ ទៅវិញ!តើសាកសមឬទេ?សាកល្បងពិនិត្យមើលជាតិសាសន៍ដទៃនៅក្បែរខាងយើងមើល៍តើវីរបុរសគេបានបង្រៀនកូនចៅគេឲ្យរហូតក្លាយទៅជា «ប្រជាជនម្នាក់ គឺជាកងទ័ពម្នាក់ជាអ្នកស៊ើបការណ៍ម្នាក់… សម្លាប់ខ្មាំងសត្រូវបានម្នាក់ គឺជាមហាជ័យជំនះ» និងសរសេរ មេរៀនប្រវត្តិសាស្ត្របែបណាទើបមានដំណើរឆ្ពោះមកទិសខាងលិច?តើគេមានសមត្ថភាព ខ្លាំងយ៉ាងណា?លះបង់យ៉ាងណាទើបច្បាំងឈ្នះអាមេរិកឈ្នះបារាំង បានទឹកដីយ៉ាងធំធេង រហូតក្លាយជាឆ្នាំងបាយពិភពលោក និងអាចជីករូងក្រោមដីដោយប្រើដៃមនុស្សសុទ្ធសាធបានវែងជាងគេបំផុតលើលោក?ចុះខ្មែរវិញ… ហេតុអ្វីបានជាគេបង្រៀនខ្មែរឲ្យចេះត្រឹមតែ ដាំដើមគដាំដើមចេក?កុំលេងល្បែងនយោបាយ ប្រយ័ត្នស្លាប់មុនអាយុ!!!…ជាដើម។ តើមានជីដូនជីតាម៉ែឪអ្នកណាអាចទស្សន៍ទាយដឹងមុនថា ខ្លួនឯងម្នាក់ៗស្លាប់នៅឯណា? ស្លាប់ដោយសារអ្វី?ស្លាប់អាយុប៉ុន្មាន?ចុះមនុស្សស្លាប់តាមដងផ្លូវរាប់រយរាប់ពាន់នាក់ដោយ សារគ្រោះថ្នាក់ចរាចរ…ហេតុអ្វីមិនបារម្ភ?ហេតុអ្វីមិនទប់ស្កាត់?ហេតុអ្វីមិនថ្កោលទោស?មនុស្សស្លាប់ដោយសារជាន់គ្នានៅកោះពេជ្ររាប់រយនាក់…សុទ្ធតែជាអ្នកបម្រើនយោបាយឬ?ហេតុអ្វីគ្មានអ្នកទទួលខុសត្រូវ?មនុស្សធ្វើអំពើអាក្រក់ពុករលួយ ជិះជាន់កេងប្រវ័ញ្ចរាស្ត្រ បំផ្លាញធនធានសម្បត្តិធម្មជាតិមានមិនដល់១០ម៉ឺននាក់ផង ប៉ុន្តែប្រជារាស្ត្រមួយនគរជាង ១៤លាននាក់ បែរជាសុខចិត្តលេបថ្មលេបក្រួស សម្ងំសុខឲ្យគេធ្វើបាបរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំបើធ្វើអញ្ចឹងតើមានអ្វីខុសពីសត្វ?ពេលខ្លះសូម្បីសត្វក៏វាចេះស្រឡាញ់ដើមឈើ និងសម្បុក របស់វាដែរ។យើងជាមនុស្សឃើញសម្បុកឃើញទឹកដីត្រូវរលំរលាយឃើញក្រុមគ្រួសារខ្មែរ ខ្ចាត់ព្រាត់ ទៅធ្វើជាទាសករនៅក្រៅប្រទេសជាប្រចាំតែមិនហ៊ានស្រែកតវ៉ា និងរួមគ្នារកវិធី ដោះស្រាយរិះរកឬសគល់នៃបញ្ហា។បែរជានាំគ្នាចាត់ទុកថា នេះជាកម្មពៀរ នេះជាវាសនា នេះជារឿងរបស់ឯងឯងត្រូវតែទទួល វាមិនមែនជារឿងអញ អញមិនដឹង…ទៅវិញ!!!។ សូមពិចារណានិងគិតគូរបូកដកគុណចែកទៅមើល!!!រឿងចំណាកស្រុក រឿងក្រពះ រឿងអប់រំ រឿងវប្បធម៌ រឿងសេដ្ឋកិច្ចរឿងសុខាភិបាល រឿងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ រហូតដល់រឿងការពារជាតិ តើមានបាតដៃទីបីទីបួនណាខ្លះដែលលូកលាន់ បញ្ជា បង្គាប់ បង្វិល និងចង្អុលបង្ហាញផ្លូវ???ពេលនេះអន្តរជាតិកំពុងថ្កោលទោសរឿងរំលោភសិទ្ធមនុស្ស សិទ្ធពលរដ្ឋ សិទ្ធបញ្ចេញមតិ…ប៉ុន្តែខាងរដ្ឋាភិបាលបែរជាបកស្រាយយ៉ាងធូរស្រាយដូចជាគ្មានអ្វីគួរឲ្យព្រួយបារម្ភទាល់តែសោះ។
ពិតជាគួរឲ្យហួសចិត្ត ចូលប៉ែតមែន។ពួកគេនៅតែនាំគ្នាយកចង្អេរធ្លុះធ្លាយ មកបិទបាំងដំរីងាប់ដដែលជាដដែល។មើលមកខ្មែរវិញអ្នកខ្លះមាន លទ្ធភាពបែរជាជញ្ជូនកូនចៅចាកចេញពីស្រុកកំណើតតាមគ្រប់មធ្យោបាយឲ្យតែបានទៅ រស់នៅស្រុកក្រៅប្រឹងឱនក្បាលស៊ីឈ្នួលបម្រើបរទេសរៀនគោរពច្បាប់ទម្លាប់ស្រុកគេដើម្បី បានរស់ទ្រាំ ធ្វើជាសត្វចិញ្ចឹមឲ្យគេជំរិតយកទឹកដោះយកសាច់យកឈាមរាល់ថ្ងៃ បន្សល់ទុក ត្រឹមតែលាមក ផ្ញើមកឲ្យប្រទេសកំណើតទៅវិញ។រាល់ថ្ងៃខំប្រឹងតស៊ូធ្វើការដូចម៉ាស៊ីនគ្រប់បែបយ៉ាងដើម្បីសុំសញ្ជាតិគេ តើសញ្ជាតិខ្មែរពិតជាថោកទាបណាស់ឬ?ហេតុអ្វីបានជាម្នាក់ៗ មិនចង់បានមិនចង់ថែរក្សាសញ្ជាតិដើមជាខ្មែរ?តើឯណាទៅមោទនភាពជាតិខ្មែរ?តើឯណា ទៅកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ?បើអស់លោកលោកស្រី អ្នកនាង កញ្ញារៀនចេះគោរព ច្បាប់ទម្លាប់បានប្រហាក់ប្រហែលឬពាក់កណ្តាលស្រុកគេ ដែលអស់លោក លោកស្រី អ្នកនាង កញ្ញាធ្លាប់បានទៅលេង ឬបានរស់នៅប្រហែលជាស្រុកខ្មែរមិនសូវអនាធិបតេយ្យ ជ្រុលនិយមបែបនេះទេ…មើលទៅ!!!។សម័យនេះទៅហើយព័ត៌មានលាក់លែងជិតទៀតហើយមានតែមនុស្សធ្វើមិនដឹង មិនឮ ឬមិន ចង់ដឹង និងមានបេះដូងជាសត្វធាតុប៉ុណ្ណោះ ទើប អាចទ្រាំនៅស្ងៀមបៀមទុក្ខទាំងនេះបាន។ បើមានអ្នកណាម្នាក់មកសួរខ្ញុំថា៖តើគណបក្ស ប្រឆាំងល្អឬទេ?ខ្ញុំច្បាស់ជាឆ្លើយតបភ្លាមថា៖វាមិនល្អទេ!បើទោះជាល្អ ក៍មិនទាន់គ្រប់គ្រាន់ ដែរ!។
ប៉ុន្តែទោះជាមិនទាន់ល្អក៏មិនទាន់ធ្វើអាក្រក់ដល់ថ្នាក់បំផ្លាញនគរដែរ។ ដូច្នេះក្នុងកាលៈទេសៈនេះយើងជារាស្ត្រ ជាម្ចាស់នគរ ត្រូវតែបង្ហាញថាយើងជាម្ចាស់អំណាច ជាអ្នកសម្រេចជោគវាសនានគរដោយខ្លួនឯងយ៉ាងពិតប្រាកដ។បើយើងជាម្ចាស់គឺត្រូវតែចេះ រើសអ្នកបម្រើ។រើសមួយមិនបានត្រូវតែដកចេញ រៀន រើសអ្នកផ្សេងថែមទៀត។ទោះបីជាយើងគ្មានសិទ្ធដូរម៉ែឪ តែយើងក៍អាចរួមចំណែកធ្វើជាគំរូល្អ ធ្វើជាកូនចៅល្អ ក្នុងនគរដ៍កម្សត់នេះបានដែរ ដើម្បីចាប់បង្ខំឲ្យម៉ែឪ អង្គុយចុះស្តាប់យោបល់ និងការទាមទារ ព្រមទាំងជួយ ដោះស្រាយតម្រូវការរបស់កូនចៅបានដែរ។«បើរើសអ្នកដឹកនាំល្អមិនបានមានតែរើស អ្នកដឹកនាំដែលមិនទាន់ធ្វើអាក្រក់សិនចុះ!»។
អញ្ចឹងតើត្រូវធ្វើយ៉ាងម៉េច?ចម្លើយយ៉ាងសាមញ្ញបំផុតគឺ«មិនត្រូវអង្គុយស្ងៀមដកដង្ហើមចោល ឥតប្រយោជន៍ទៀតនោះទេ»។ទោះបីលទ្ធផលទេវតាជាអ្នកកំណត់ ព្រហ្មលិខិតជាអ្នកចារក៏មនុស្សម្នាក់ៗត្រូវតែខំប្រឹងប្រែងដែរ។សិទ្ធិអំណាច និងភាពជាម្ចាស់លើទឹកដីខ្លួនឯងមិនមែន ជាកំណព្វទ្រព្យដែលធ្លាក់មកពីលើមេឃនោះទេគឺត្រូវតែខំពុះពារគ្រប់ឧបសគ្គគ្រប់ពេលវេលា គ្រប់បែបយ៉ាង ទើបអាចសម្រេចបានផល។ពាក្យចាស់មួយលោកនិយាយរៀបរាប់យ៉ាងច្បាស់ថា«ព្រានព្រៃខំដើរបាញ់សត្វពេញមួយថ្ងៃផងសឹងមិនបានសត្វ ចុះទំរាំអ្នកដេកសំកុកចាំនៅផ្ទះតើមានសត្វឆ្កួតឯណាមួយ ដើរមកចូលឆ្នាំងសម្លយើងបានដោយងាយៗនោះ?»សូម្បីអន្ទាក់ដាក់លើចុងឈើ ក៍មនុស្សជាអ្នករៀបចំដែរទើបអាចជាប់សត្វជើងបួនបាន…។ចុះបើមិនអង្គុយ ស្ងៀមតើឲ្យធ្វើយ៉ាងម៉េច?អ្នកណាខ្លះជាអ្នកនាំធ្វើ?តើទុកចិត្តបានឬទេ?
ទី១៖ត្រូវដឹងថាខ្លួនឯងជានរណា?មានចំណេះដឹង ជំនាញអ្វីខ្លះ?ហើយបានប្រើប្រាស់យ៉ាង ណាខ្លះ?ក្នុងការចូលរួមចលនាសង្គម។បន្ទាប់មកទៀតត្រូវចេះរត់រកគ្នីគ្នាដើម្បីផ្លាស់ប្តូរគំនិត យោបល់ ចងក្រងជាក្រុមតាមជំនាញនិងចំណេះដឹងហើយបរិច្ចាក ពេលវេលាតាមដែលអាច ធ្វើទៅបាន…។ទី២៖ លះបង់គំនិតតួឯកមានតែឯងទើបខ្លាំង ទើបត្រឹមត្រូវនេះចេញឲ្យអស់ពី ចិត្តគំនិត។ប្រើចំណេះនិងជំនាញរបស់យើងម្នាក់ៗដែលបានចងជាក្រុមទៅហើយនោះ គឺត្រូវ ចូលរួមជាមួយក្រុមដទៃទៀតដើម្បីឲ្យបានជាក្រុមធំកាន់តែខ្លាំង។ក្រុមរូបរួមជាមួយក្រុម បង្កើតជា សហគមន៏ សហគមន៏ចងក្រងបញ្ចូលគ្នាបង្កើតជាសមាគម…ហើយរកយុទ្ធវិធី ផ្តល់ជាមតិ យោបល់ដល់អ្នកដឹកនាំ។ទី៣៖លទ្ធភាពដែលមិនអាចខ្វះបាន។គឺការចែកចាយបន្តនូវរាល់មនោគមវិជ្ជាផ្សះផ្សារជាតិ រូបរួមជាតិ ជាកម្លាំងតែមួយក្នុងសហគមន៍ ក្នុងសមាគមដើម្បីកុំឲ្យមានការខ្លាចរអារ និងបែក បាក់។តម្កល់ផលប្រយោជន៍ជាតិធំ ជាងផលប្រយោជន៍ បុគ្គលគ្រួសារ និងបក្សពួក។បើគ្រាន់ តែចង់និយាយប្រាប់ពីការឈឺចាប់ និងទុក្ខសោក រងគ្រោះរបស់រាស្ត្រក្នុងនគរប្រាប់ទៅមនុស្សដែលយើងទុកចិត្តមិនហ៊ាននិយាយផង តើនៅចង់និយាយថាខ្លួនឯងជាអ្នកស្រឡាញ់ទឹកដី ឈឺឆ្អាលរឿងជាតិ មាតុភូមិយ៉ាងម៉េចទៅ?បើយើងនៅមានសាច់ជាខ្មែរ ឈាមជ័រជាខ្មែរ ចេះអាណិតអាសូរខ្មែរ មាតុភូមិខ្មែរ ចេះមើល ប្រវត្តិសាស្ត្រខ្មែរសូមខ្មែររួមសាមគ្គីភាពគ្នាទៅ!!!តម្កល់ផលប្រយោជន៍ជាតិជាធំ យើងពិតជា ឈ្នះមារ សត្រូវដែលកំពុងជ្រៀតចូលក្នុងសរសៃឈាម និងចិត្តគំនិតយើងជាមិនខាន។
ខ្ញុំគ្រាន់តែចង់ទូងស្គរតាមរយះអត្ថបទមួយនេះឲ្យឭ ឲ្យខ្ទរខ្ទារដើម្បីឲ្យអ្នក ដែលបាន គិតថាខ្លួនឯងមិនអាចធ្វើអ្វីបានគ្មានលទ្ធភាពឲ្យក្លាយជាអ្នកទូងស្គរបន្តឲ្យក្លាយជាអ្នកទះដៃ លើកទឹកចិត្តហ៊ានប្រកាសអាសន្នពីមហន្តរាយនគរដែលកំពុងតែញាំញីដោយបញ្ហាចាក់ស្រែះរាប់រយជំពូកដែលឃើញមានចំពោះមុខជាប្រចាំឲ្យក្លាហានហ៊ានក្រោកឈរឡើងប្រកាសរក អ្នកក្លាហានខ្មែរដែលមានដួងចិត្តស្មោះត្រង់ចំពោះមហានគរក្រោមម្លប់ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ជួយដល់អនាគតកូនចៅពូជពង្សវង្ស ត្រកូលខ្មែររាប់រយពាន់ម៉ឺនឆ្នាំទៅមុខទៀត។ ប្រភពអត្ថបទៈ ខ្ទមអុក

No comments:
Post a Comment