Tuesday, March 4, 2014

ប៉ុលពត លោតផ្លោះអស់ជាងបីលាន

ប៉ុលពត លោតផ្លោះអស់ជាងបីលាន
ជាតិជាប់ក្តៀន នៅកឿងដល់សព្វថ្ងៃ
បរទេសឆ្លៀតឧកាសប្រឹងអស់ដៃ
លើកទ័ពវ៉ៃ ឈ្លានពានផ្លាករំដោះ ។
តេជោខ្លំាងក្លា មហាតេជះ
យុទ្ធសាស្រ្តឈ្នះ ឈ្នះបាត់អស់ដីកោះ
ព្រំដែនដាច់ខ្សែ យួនចូលស្រស់ៗ
សៀមបាញ់បោះ ពលរដ្ឋខ្មែររាល់ថ្ងៃ ។
មេដឹកនំាខ្មែរ ពូកែថ្នាក់ហ្នឹង
ស្រុកប៉ុណ្ណឹង ហើយប្រជាធិបតេយ្យ
ស្លាប់អស់បីលាន ទារុណរាល់ថ្ងៃ
គុណថ្លៃថ្លាមហាធំធេងមេដឹកនំាខ្ញុំ ។
========================
ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks