Saturday, March 1, 2014

ដីកម្ពុជាក្រោម!!! និពន្ធដោយ៖ លោក សាវណា យុត្តិពង្ស

ដីកម្ពុជាក្រោម!!! និពន្ធដោយ៖ លោក សាវណា យុត្តិពង្ស
===================================

1 សម្រក់ ទឹកភ្នែក លើ ផែនក្រដាស់ ប៉ាកាចែងច្បាស់ រឿងហេតុ ប្រវត្តិ
ភ្នំឆ្អឹងស្ទឹង ឈាមបៀមល្វីង ជូរចត់ សំណេរកំនត់ ដាស់តឿនកូនខ្មែរ។
2 ក្នុងទ្រូង ក្ដួលក្តុកចុកនែន ឪរ៉ា ហាមាត់វាចា ជំពាក់ដូចស្លែ
ប្រមូលអារម្មណ៍ ផ្ដុំគិតឥតល្ហែ ដូចនេះមាន តែតែងជាអក្ខរា។

3 ដែនកម្ពុជាក្រោម ទឹកដីអភព្វ ខ្មែររស់មិនគាប់ ជួបទុក្ខខ្លោចផ្សា
ធាតុពិតជាម្ចាស់ ដែនដីខេមរា បែររងទុក្ខា ជាជនភាគតិច។
4 ក្នុងរាជ្យព្រះបាទ ជ័យជេដ្ឋាពីរ ចាញ់កល់រាជនី មន្តស្នេហ៍កល់ល្បិច
បៀងវ៉ាបារៀ ព្រៃនគរខ្ទេច ជូនយួនកំទេច គ្មានត្រាប្រណី។

5 ព្រហ្មលិខិត ចារវាសនាកំនត់ ខ្មែររងជូរចត់ ត្រូវបាត់ដែនដី
ដល់ឆ្នាំ មួយពាន់ប្រាំបីដប់បី ចូលដល់សម័យ កំពប់តែអុង។
6 ប្រជាជនខ្មែរ ត្រូវកប់ទាំងរស់ យកក្បាលជំនួស មុំចង្រ្កានចុង
ចំហេះកំដៅ ដុតសំរាប់ឆុង ដាក់ប៉ាន់តែអុង ថ្វាយលោកនាយយួន។

7 ហើយថែមបំរាម មិនអោយបំរាស់ តែកំពប់ច្បាស់ មានទុក្ខជាប់ខ្លួន
តើខ្មែរឈឺចាប់ យ៉ាងណាទៅស្ងួន គំនុំគំគួន ចាំរយសតវត្សន៍។
8 កូនខ្មែរជួយចាំ បណ្ដាំសាវតា រឿងខ្មែរ ខ្លោចផ្សា កត់ជាប្រវត្តិ
ឆ្នាំសែសិបប្រាំថែម រឿងជូរចត់ យួនរៀបបែបបទ អាជ្ញាបង្គាប់។

9 កោះហៅប្រជា រាប់ម៉ឺនប្រជុំ ចាក់សំាងដុតងំ ព្រោះត្រូវសោរជាប់
ជីវិតរាប់ម៉ឺន ប្រែជាសាកសព ខ្មែរម្ដេចអភព្វ រស់រងទារុណ។
10 បួនមិថុនា ឆ្នាំសែប្រាំបួន បារាំងអោយយួន ដីខ្មែរជោរជន់
គ្មានក្រែងរអែង សាកសួរជាមុន ខ្មែររស់រែកពន់ ក្រោមយួនបញ្ជាុ៕!

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks