សូមអបអរសាទរ ទិវាអន្តរជាតិសិទ្ធិនារី ៨មីនាឆ្នាំ២០១៤ !!!
ខ្ញុំបាទសូមជូនកំណាព្យមួយអត្ថបទដែលមានចំណងជើងថា "ប្រវត្តិអ្នកម្តាយខ្មែរ" និងរបាំបុរាណខ្មែរសម្តែងពីប្រវត្តិ
ព្រះថោង និង នាងនាគ. . . សម្តែងដោយសិល្បករ,សិល្បការិនីនៃ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
កំណាព្យ ប្រវត្តិអ្នកម្តាយខ្មែរ
បទពាក្យ៧
ខ្មែរមានប្រវត្តិមកយូរណាស់
ពាក្យពិតន័យច្បាស់ស្គាល់គ្រប់គ្នា
អ្នកម្តាយមេផ្ទះព្រហ្មវិហារ
សិទ្ធិមានយូរយារជាប្រក្រតី។
សម័យគោកធ្លកនគរភ្នំ
សោមាជាធំម្ចាស់ក្សត្រីយ៍
សោយរាជ្យដំបូងនាមល្បាញល្បី
ជាកំពូលស្រីអ្នកម្តាយខ្មែរ។
ដូច្នេះទើបមានពាក្យថាមេ
ប្រើច្រើនជាងគេមកហូរហែ
មេឃុំ មេទ័ព. . . រាប់ច្រើនដែរ
ព្រោះសិទ្ធិអ្នកម៉ែមានជាក់ស្តែង។
"សំណាបយោងដី ស្រីយោងប្រុស"
ភាសិតនេះឆ្លុះសិទ្ធិហ្នឹងឯង
គ្រួសារថ្កុំថ្កើងឡើងចិញ្ចែង
ផុតទុក្ខចំបែងព្រោះអ្នកម៉ែ។
ទិវានារីអន្តរៈ
ជូនពរស្មោះស្ម័គ្រដល់ស្រីខ្មែរ
ចូលរួមដឹកនាំជាតិពូកែ
ស្ទួយសង្គមខ្មែរសុខរៀងអើយ៕៚
និពន្ធដោយ វ៉ែន សុន
ទីប្រឹក្សាគណៈកម្មការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ
No comments:
Post a Comment