Thursday, March 20, 2014

ខ្ញុំនឹកស្រណោះដីកម្ពុជាក្រោម

ខ្ញុំនឹកស្រណោះដីកម្ពុជាក្រោម 

១. កម្ពុជាក្រោមអើយខ្ញុំស្នេហា 
គន់មើលច័ន្ទថ្លា នៅលើមេឃា
ចិត្តខ្ញុំនឹកដល់ដីក្រោមកំព្រា 
បាសាក់គង្គា ទន្លេសណ្តរ ។
២. កម្ពុជាក្រោម ដល់ស្រស់បវរ
ដែនដីសណ្តរ ដល់ស្រស់បវរ
វត្តអារាមសាសនា ពុទ្ធស្ថានល្អ
រមណីយដ្ឋានល្អ មានគ្រប់កន្លែង ។
៣. ទោះបីកំណើតខ្ញុំ អ្នកកណ្តាល
តែចិត្តស្នេហា ទ្រូងខ្ញុំអួលណែន
ស្រណោះកម្ពុជាក្រោម ដីដែន
ដីសណ្តរផែន ល្អក្នុងអាស៊ី ។
៤. នៅក្នុងជាតិនេះ ខ្ញុំប្រាថ្នាប៉ង
មិនអោយកន្លងហួសផុតជីវី
ចិញ្ចឹមចិត្តខ្ញុំគ្រប់វិនាទី
បានទៅលេងទីកម្ពុជាក្រោម ។
៥. ស្មារតីខ្ញុំនឹកអាឡោះអាល័យ
អារម្មណ៏ស្រម៉ៃវាសនាទឹកដី
ស្រណោះជានិច្ចដែនចុងបុរី
បាសាក់ទឹកដីកម្ពុជាក្រោម។
៦ . ឆន្ទះទឹកចិត្តខ្ញុំចង់ហូរតាមទឹក
បាសាក់ពន្លឹកទៅទន្លេក្រោម
ដើរមើលដែនកោះព្រឹកព្រៃល្អឆោម
ដើរក្នុងចំនោមជាតិខ្មែរតែមួយ។
៧. ចង់ទៅជ្រោយខ្មែរទឹកខ្មៅសមុទ្រ
ចង់ឃើញបំផុតអូកែវទីក្រុង
ផែអន្តរជាតិ ទំាងក្រៅក្នុង
កោះត្រឡាចចុងកណ្តាលសមុទ្រ។
រាជធានីភ្នំពេញ,ថ្ងៃ សុក្រ ទី ២១ ខែមិនា ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks