Monday, March 10, 2014

នឹកវត្តតាសេក ខ្ញុំហូរទឹកភ្នែក

នឹកវត្តតាសេក ខ្ញុំហូរទឹកភ្នែក 
ជោរជោកនាសា នឹកដល់ថាច់ ធឿន 
លីវ នី សង្ឃា ប្អូនត្រា វន្ថា 
និងថាច់ ភមឫទ្ធិ៍ ។ 
ដែលត្រូវយៀកកុង ចោរយួនយង់ឃ្នង 
ដាក់គុកងងឹត ដាក់ខ្នោះដៃជើង
វាយគ្មានអាណិត អាសូរជីវិត
ខ្មែរក្រោម ម្ចាស់ដី ។ ...
...................................................
យុវនារីខ្មែរកម្ពុជាក្រោម ថែរក្សាប្រពៃណីខ្មែរបានល្អណាស់!
..............................................
បងប្អូនខ្មែរកម្ពុជាក្រោម
នៃចំណុះជើងវត្តសិរីតាសេក
ភូមតាសេក(ភូមិកំណើតរបស់ខ្ញុំ)
ឃុំតាសេក ស្រុកជ្រោយញរ
ខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម
បានប្រារព្ធពិធីបុណ្យផ្កាសាមគ្គី
កាលពីថ្ងៃទី៨ មីនា ២០១៤ កន្លង ៕ 

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks