របៀបនិពន្ធបទភ្លេង(សម្រាប់ក្រុមតន្ត្រីសម័យ)និងទំនុកចម្រៀង គឺ៖ (ដោយ កវីនិពន្ធ វ៉ែន សុន)
“ មានពីរវិធី ” ។
វិធីទី១,គឺនិពន្ធបទភ្លេងមុនទំនុកចម្រៀង(អ្នកនិពន្ធបទភ្លេងក្នុងវង់តន្ត្រីសម័យត្រូវយល់
ដឹងអំពីចង្វាក់ឱ្យបានច្រើនទើបល្អ )។ វិធីទី១ នេះ អ្នកនិពន្ធបទភ្លេងមិនចាំបាច់គិតថា
បទភ្លេងដែលយើងកំពុងនិពន្ធនោះ តម្រូវទៅនឹងកំណាព្យបទណានោះទេ ។ ចាំបាច់
បំផុត គឺយើងគិតទៅលើតែទ្រឹស្តីនៃអក្សរភ្លេង និង ភាពពីរោះបែបពណ៌សម្បុរជាតិ ជាការស្រេច។ល។
វិធីទី២, គឺនិពន្ធទំនុកចម្រៀងមុនបទភ្លេង។ ( នេះជាវិធីអ្នកនិពន្ធទំនុកចម្រៀងគាត់មិន
ចេះភ្លេង,មិនចេះទាំងអក្សរភ្លេង)។វិធីនេះដូចទៅនឹងសំនួររបស់ក្មួយ Sela Nov Lano
គាត់សួរហើយ។
សំនួរសួរថា “ តើកំណាព្យបទពាក្យ៨ និពន្ធជាទំនុកចម្រៀងចង្វាក់កន្ទ្រឹមបានឬទេ? ”
-ខ្ញុំឆ្លើយថាបាន ដូចជាកំណាព្យពាក្យ៤ ឬបទកាកគតិដែរ ។ល។ ប៉ុន្តែអ្នកនិពន្ធទំនុក
ចម្រៀងត្រូវឆ្លាត ។ តើត្រូវឆ្លាតដូចម្តេច ? - ត្រូវឆ្លាតត្រង់ថា យើងជាអ្នកនិពន្ធទំនុក ចម្រៀងត្រូវស្គាល់ចង្វាក់ភ្លេងឱ្យបានច្រើន។ល។ ឧទាហរណ៍,ចង្វាក់ប្រជាប្រិយដូចជា
ចង្វាក់រាំវង់,រាំក្បាច់,សារ៉ាវ៉ាន់,កន្ទ្រឹម,តាលុង,ចូកកំពឹស។ល។(ប្រភេទចង្វាក់សប្បាយ
រីករាយបែបខ្មែរនិយម )។ ចង្វាក់សប្បាយរីករាយមួយបែបទៀត តាមបែបអឺរ៉ុបនិយម
ដូចជាចង្វាក់ Bolero, Chat! Chat! Cha, Bossanova, Madison. Rock, Bambo,
Calypso, Pasodouble, Disco, Monkey-kiss and Twist . . .
ចង្វាក់បែបមនោសញ្ចេតនាដូចជា Slow, Slow-Rock, Bolero-Lent, Tango and
Boston ។ល។
No comments:
Post a Comment