Monday, March 10, 2014

សួស្តីប្រិយមិត្រនិងក្មួយៗជាទីមេត្រី ! ជាពិសេសលោក ប៊ុន ពិសី ដែលជាម្ចាស់សំនួរ, តទៅនេះ ខ្ញុំនឹងបញ្ជាក់បន្ថែមពីរបៀបនិពន្ធទំនុកចម្រៀងបន្តទៀត៖

សួស្តីប្រិយមិត្រនិងក្មួយៗជាទីមេត្រី ! ជាពិសេសលោក ប៊ុន ពិសី ដែលជាម្ចាស់សំនួរ, តទៅនេះ ខ្ញុំនឹងបញ្ជាក់បន្ថែមពីរបៀបនិពន្ធទំនុកចម្រៀងបន្តទៀត៖

តើត្រូវធ្វើដូចម្តេចដើម្បីចេះនិពន្ធទំនុកចម្រៀង?
-ចំពោះទំនុកចម្រៀងខ្មែរយើង មុននឹងចាប់ផ្តើមនិពន្ធទំនុក
ចម្រៀងយើងត្រូវចេះនិពន្ធកំណាព្យជាមុនសិន។ជាពិសេស
ត្រូវចេះនិពន្ធកំណាព្យ បទពាក្យ៤,បទកាកគតិ,បទពាក្យ៧,
បទពាក្យ៨ (គឺពាក្យ៨ចួននឹង៤) ,។ល។ នេះគឺជាវិធីទី១ដែល
យើងនិពន្ធទំនុកមុនបទភ្លេង។
តើហេតុផលអីបានជាខ្ញុំជម្រាបថា ត្រូវចេះកំណាព្យដូចបាន
លើកឡើងខាងលើទាំងប៉ុន្មានបទនេះ?

ក/បទភ្លេងប្រពៃណី,ច្រើនប្រើបទពាក្យ៤និងបទកាកគតិ។
ដូចជាបទព្រះថោង,បទនាងនាគគឺបទពាក្យ៤។ល។
បទផាត់ជាយ (អនអើយស្រីអន) គឺជាបទកាកគតិ។ល។

ខ/បទភ្លេងសម័យវិញក៏មានទាក់ទងទៅនឹងកំណាព្យទាំងនេះដូចគ្នា។បទពាក្យ៤ប្រើត្រូវនឹងចង្វាក់ភ្លេងប្រជាប្រិយ ដូច
ចង្វាក់សារ៉ាវ៉ាន់(បទលលកវាយំ),រាំវង់,តាលុងនិងកន្ទ្រឹម ជា
ដើម។ល។
បទពាក្យ៧(មកដល់ដីក្រុងសប្បាយក្រៃ,ច្រៀងដោយលោកស៊ិន ស៊ីសាមុត) ។ល។
កំណាព្យបទពាក្យ៨(ចួននឹត៤)ត្រូវនឹងបទមនោសញ្ចតនា
សប្បាយរីករាយក៏បាន,បទទុក្ខព្រួយក៏បាន។ ដូចជាបទដែល
មានចង្វាក់ Bolero, Bolero Lent, Slow, Slow Rock, Bossa
Nowa, Madison ជាដើម។ល។ (នៅមានត)
អរគុណ!

សូមឆ្លើយនឹងបំណងប្រាថ្នារបស់លោក ប៊ុន ពិសី ដែលចង់ស្វែងយល់ពីរបៀបនិពន្ធបទភ្លេង និងនិពន្ធទំនុកច្រៀង។

លោក ប៊ុន ពសី ជាទីមេត្រី!
បើនិយាយពីបទពិសោធន៍នៃការនិពន្ធទូទៅកន្លងមក ខ្ញុំអាច ជម្រាបលោកថា “ការនិពន្ធរឿងខ្លីសម្រាប់កុមារ គឺពិបាកជាង
ការនិពន្ធរឿងប្រលោមលោក ឬរឿងប្រលោមកំណាព្យ។
ហើយការនិពន្ធទំនុកចម្រៀង តែបួនល្បះនោះ គឺពិបាកជាង ការនិពន្ធរឿងខ្លីទៅទៀត”។ល។ហើយអ្វីដែលខ្ញុំជម្រាបពីការពិបាកខាងលើនេះ មិនទាន់គិតពីការនិពន្ធបទភ្លេងនៅឡើយ
ទេ។តើហេតុអ្វីបានជាខ្ញុំហ៊ានជម្រាបលោកថាការនិពន្ធទំនុក
ចម្រៀងពិបាកជាងគេ?ពីព្រោះការនិពន្ធរឿងប្រលោមលោក, ឬនិពន្ធរឿងប្រលោមកំណាព្យរាប់រយទំព័រ,ក៏មានវិធី ចោទ,ចង,ស្រាយ។ ការនិពន្ធរឿងខ្លីពី១២ទំព័រទៅ២០ទំព័រ (រឿងខ្លី
ដោយរូបភាព) ក៏មានវិធី ចោទ, ចង, ស្រាយ។ល។ ជាងនេះ
ទៀត ការនិពន្ធទំនុកចម្រៀងតែបួនល្បះ ក៏មានវិធី ចោទ,
ចង, ស្រាយ ដូចគ្នាដែរ។ នេះហើយដែលជាការពិបាក។
តើយើងធ្វើដូចម្តេចដើម្បីកសាងស្នាដៃអក្សរសិល្ប៍និងស្នាដៃ
សិល្បៈឱ្បបានជោគជ័យ?
ខ្ញុំសូមជម្រាបថាគន្លឹះដែលនាំឱ្យមានជោគជ័យ,មានតែពាក្យ ស្លោកពីរឃ្លាទេគឺ “ល្អភ្នែក!ពីរោះត្រចៀក”។ អរគុណ!
ថ្ងៃទី០៨,០៣,២០១៤ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks