Tuesday, March 25, 2014

ប្រវត្តិភ្នំប្រសិទ្ធ

ប្រវត្តិភ្នំប្រសិទ្ធ

ដែលអ្នកស្រុកហៅថា "ភ្នំប្រសិទ្ធ" គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នា ប៉ុនែ្តដោយការចែក​ព្រំ ប្រទល់​ស្រុក នៅខេត្តកណ្តាល ភ្នំពីរនេះក៏គេ​ត្រូវរំលែកធ្វើជាខ័ណ្ឌ​ព្រំប្រទល់ស្រុក ចំកណ្តាលជ្រលងភ្នំ គឺភ្នំខាងលិចចូលក្នុងឃុំម្កាក់ ស្រុកអង្គស្នួលឯភ្នំខាងកើតនៅ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្ត​កណ្តាល ដូចគ្នា។ ភ្នំទាំងពីរនេះភ្នំ​ខាងលិចមិនមាន រឿងរ៉ាវ ឬកនែ្លងបរមបុរាណអ្វីគួរគប្បីនិង លើក​យកមក​​អធិប្បាយទេគឺមានតែភ្នំខាង កើតប៉ុណ្ណោះ​ដែលមានរឿងរ៉ាវ​ច្រើនមាន​ដំណែលចាស់ៗទាក់ទងនិងរឿងព្រេង យ៉ាងច្រើន។
កាលពីដើមអ្នកស្រុកច្រើនទុកភ្នំនេះជាកនែ្លងសក្តិសិទ្ធិសំរាប់អ្នកសែ្វងបន់ស្រន់ឲ្យ សំរេច ប្រាថ្នាណា មួយ ឬធ្វើការសាងសីលភាវនានៅទីនោះ តែនៅសម័យ​បច្ចុប្បន្ន ជំនឿទាំងនោះ ក៏ខ្សោយបន្តិចម្តងៗទៅតាមការវិវត្តន៍នៃអារ្យធម៌ ។ហេតុនេះទីភ្នំ នេះឯងទៅ​ជាទីទេសចរណ៍​មួយសំរាប់អ្នក​ស្រុកជិត​ឆ្ងាយធ្វើដំណើរ​ទៅកំសាន្តនៅ រាល់ពេល ដែលបានទំនេរលំហែពី ការងារ។ សព្វថៃ្ងបើទៅតាមរថយន្តត្រូវទៅតាម ផ្លូវជាតិលេខ៥ គឺផ្លូវពីភ្នំពេញទៅបាត់ដំបង លុះទៅដល់​គីឡូម៉ែត្រលេខ៣៨ជិតដល់ ផ្សារឧត្តុង្គ មានផ្លូវជាតិលេខ២៦ បែកចូលទៅខាង ឆេ្វងដៃ ចូលទៅតាមផ្លូវនេះ អស់ចំងាយ១៦គីឡូម៉ែត្រទៀត ទើបត្រូវបត់​ចូលតាមផ្លូវលំមួយនៅខាងឆេ្វងដៃបន្ត ទៅទៀត ទើបដល់ជើងភ្នំនេះ។ នៅនិងចងេ្កះភ្នំផែ្នកខាងជើង មានព្រះវិហារមួយ គ្របប្រក់លើព្រះពុទ្ធបដិមាករ ចូល​និព្វានមួយអង្គ សាងដោយថ្មយ៉ាងធំមានបណ្តោយ ប្រមាណ ២៧ម៉ែត្រ។ ត្រង់នេះអ្នកស្រុកហៅថា "កនែ្លងព្រះនិព្វាន"នៅខាងក្រោម កនែ្លងព្រះនិញ្វននេះ បន្តិច មានរូងដីមួយកនែ្លងទទឹងប្រមាណ៥ម៉ែត្របណ្តោយ ៦ម៉ែត្រ ជារូងទាល់ តែមានមកពី អងែ្វងកាលហើយ។ខាងកើតរូងដីនេះបន្តិចមាន ថ្មមួយផែនយ៉ាងធំ ហើយមានសភាពចំឡែក ត្រង់មានស្នាមជើងសេះ និងជើងទ្រុឌ នៅជាប់និងថ្មនោះ ប៉ុនែ្តដោយសារពេលវេលាយូរពេក សព្វថៃ្ងក៏រលប់ខ្លះៗទៅហើយ។ ខាងត្បូងថ្មដាមានស្នាមនេះ មានខឿនថ្មមួយកនែ្លង អ្នកស្រុក ហៅថា "ឥសីចង្រ្កង"។ លុះឡើងដល់កំពូលភ្នំមានព្រះវិហារមួយជាសំណង់ចាស់បុរាណដែលមានទទឹង ៨ម៉ែត្រ បណ្តោយ១៥ម៉ែត្រ អ្នកស្រុកសន្មត់នាមព្រះវិហារនេះហៅថា "វិហារត្រៃត្រឹង" ។ អំពីរឿងព្រេងដែលទាក់ទងទីកនែ្លងទាំងនោះ មានដោយឡែកៗពីគ្នា៖

អំពីរូងដី និង ឥសីចង្រ្កម
ចំពោះទីកនែ្លងទាំងពីរនេះមានរឿងព្រេងតែមួយ គឺរឿង "បក្សីចាំក្រុង"។

សេចក្តីដំណាលថា : កាលដែលសេ្តចដំបងក្រញូង ជ្រែករាជនោះក៏បានឡើងគ្រប់ គ្រងរាជ រហូតមក។ ប៉ុនែ្តរាជសម្បត្តិនេះ​ពុំបានសុខសាន្តទេនៅ​រយៈពេលតែ៧ឆ្នាំ និង៧ខែប៉ុណ្ណោះ មានអ្នកមានបុណ្យម្នាក់គឺពញាក្រែកមកដណ្តើមរាជជាបន្តទៅ ទៀត។ ដំណើររឿងមុននិងបាន រាជទៅព្រះបាទ​ពញាក្រែកនោះ ព្រះបាទដំបងក្រញូង បានធ្វើទុក្ខទោសដល់ក្សត្រអង្គមុនសន្ធឹក ណាស់ហេតុនេះ​បានជាពៀរ​វេរាមក​ដល់ព្រះ អង្គវិញ គឺក្រោយ​ដែលព្រះបាទពញាក្រែក ឡើង សោយរាជហើយក៏ចេញបញ្ជាឲ្យ ចងអាឃាតព្យាបាទវិញដែរ។ ប៉ុនែ្តនេះពេលនោះមានអ្នកម្នាងមួយនោះមានគភ៌រត់ ទៅពួនស្នាក់នៅ និងលំនៅរាជសណ្តានជារាស្រ្ត។ ថៃ្ងមួយមានហេតុភេទចំឡែកជា ប្រផ្នូល ព្រះបាទ​ពញាក្រែក ក៏ហោរាគន់គូរមើល ហោរាក្រាបទូលថា មានអ្នកមាន បុណ្យម្នាក់ទៀតចាប់បដិសន្ធិក្នុងផៃ្ទរបស់ អ្នកម្នាងនៃសេ្តចដំបងក្រញូងស្ថិតនៅទិស ណាៗ ក៏ប្រាប់គ្រប់សព្វ។ វេលានោះព្រះបាទពញាក្រែក ក៏ឲ្យពិជឃាតតាមរកឃើញ យកមកកាប់ សំលាប់ចោលទៅ ។ តែពេលកាប់នោះ ទារកនេះ​ឯងក៏រត់ឡើងពីពោះ ទៅក្នុងទ្រូងម្តាយ លុះត្រាតែ​ពិជឃាតទៅផុត​ទើបទារកចេញពីផៃ្ទមាតាមកនៅកណ្តាល វាល ពេលនោះមានសត្វបក្សីមួយធំឃើញ ទារកនៅកណ្តាលវាលដូច្នោះក៏ចុះមកកាង ស្លាបគ្របដណ្តប់ទារកកុំឲ្យក្តៅ ជួនជាមានបុរសម្នាក់ឈ្មោះតាគោហេគាត់ព្យួរដីហើយ ដើររូតរះទៅផ្ទះ ប្រទះ​ឃើញទារកនេះគាត់ក៏បីយកកុមារទៅទុកថែរក្សាអស់រយៈពេល ៧ឆ្នាំ សេ្តចអោយ​ហោរាគន់គូរម្តងទៀត ព្រះអង្គជ្រាបថាអ្នកមានបុណ្យនោះមិនទាន់ ស្លាប់ទេ ទ្រង់ត្រាស់ឲ្យយកកេ្មង៧ឆ្នាំ ទាំងអស់មកផ្តិតមើលក្រយ៉ៅដៃ។ពេលនោះ តាគោហេក៏ត្រូវគេកេណ្ឌឲ្យយកចៅចិញ្ចឹមគាត់មកផ្តិតដែរ ស្រាប់តែមានរូបកងចក្រ នៅបាតដៃចៅគាត់ ដែលត្រូវគេយកទៅប្រហារចោល ព្រោះសំគាល់​ថាជាអ្នកមាន បុណ្យ ប៉ុនែ្តតាគោហេលួចកញ្ឆក់ចៅពររត់គេចដោយមានសត្វកាងស្លាបគ្របពី លើរហូតទាល់តែបាត់ផុតពីមុខបណ្តាជន អ៊ូអរទៅ សេនាអាមាត្រនាំគ្នាតាមកិតដែរ តែពុំទាន់។ តាគោហេ នាំកុមារនេះពីស្រុកមួយទៅស្រុកមួយដូចជា កាត់ទនេ្លធំ ត្រង់រកាកោងឆ្លងទៅល្វាទេរ ដល់វិហារសួរ តែពុំបាត់ភិតភ័យសោះត្បិតទ័ពគេចេះ តែដេញតាមពុំឈប់ឈរ។ កាលនោះគាត់នាំកុមាររត់ពីវិហារសួរ ឆ្លងទនេ្ល​មកខាងលិច ហើយឆ្លងកាត់ភូមិកែ្បរមាត់ទនេ្លទៅរកទីភ្នំ ដើម្បីស្រួល ពួនស្នាក់អាស្រ័យ។ គាត់ទៅពួននៅភ្នំមួយ ក្នុងខេត្តសំរោងទង (ដែលសព្វថៃ្ងហៅថា ភ្នំប្រសិទ្ធិ នេះ)។ ទីភ្នំនេះ ពុំមានជនសាមញ្ញណាទៅដល់ទេ កាលពីសម័យនោះ។ដូចេ្នះហើយបាន ជាតាគោហេយល់ឃើញថា ជាទីសុខសាន្ត។ មិនតែប៉ុណ្ណោះទីនោះឯងជាទី អាស្រមបទនៃពួកឥសីទាំងឡាយ ធ្វើចង្រ្កមភាវនារាល់ថៃ្ងផង តាំងពីមកនៅកនែ្លងនេះ ក៏បានប្រកប​និងសេចក្តីសុខ​ស្រួលមែន។ លុះដល់ព្រះបាទពញាក្រែកសោយរាជ្យ អស់កាលដ៏យូរមក ក៏សោយព្រះទីវង្គតទៅទើបមន្រ្តីរាជការទាំងអស់ស៊ើបសួរ រករាជកុមារ ជាបុត្រអតីតមហាក្សត្រ ដើម្បីដងែ្អឡើង គ្រងរាជ្យ។ទទួលពេលនោះលេច ឮល្បីព្រះរាជកុមារ ព្រះរាជបុត្រមួយព្រះអង្គ ដែលនៅជាមួយ តាគោហេ ហើយដែលអ្នក ស្រុកស្គាល់ព្រះនាមថា "បក្សីចាំក្រុង" ព្រោះតាគោហេបានថ្វាយនាមនេះតាំងពីគាត់ ឃើញបក្សីតាម កាងស្លាប លើរាជកុមារពីតូចនោះមកម៉េ្លះ។អស់ពួកសព្វមុខមន្រ្តីនាំគ្នា ទៅដងែ្អយកព្រះរាជកុមារបក្សីចាំក្រុង ហើយរៀប អភិសេកគ្រងរាជ្យសម្បត្តិទៅ។ ក្រោយពីបានគ្រងរាជ្យហើយ ព្រះអង្គក៏ចាត់ឲ្យសាងព្រះពុទ្ធរូបព្រះវិហារទុកជាទីគោរព នៅលើភ្នំនេះ ហើយសន្មត នាមទីភ្នំនេះថា : "ភ្នំបៈសីសិទ្ធិ" បានន័យថា ភ្នំរបស់ឥសី សឹងប្រកបតាមប្រាថ្នា ព្រោះកាលដែលរស់នៅលើភ្នំនេះ តាគោហេតែងតែបន់ស្រន់ ជារឿយៗ សុំបួងសួង ឲ្យរាជកុមារ បានឡើងសោយ រាជ្យ លុះឥឡូវ នេះក៏បានសម្រេច ដូច ប្រាថ្នាមែន ទើបបានជាសន្មតទីនេះថាដូចេ្នះ។

អំពីផែនថ្មមានស្នាមជើងសេះ
ចំពោះស្នាមជើងសេះនៅលើផែនថ្មតាមចាស់ទុំនិយាយថា : ទាក់ទងមកពីរឿងចៅឫទ្ធិសែននិងនាងកង្រី ត្រង់ដែលឫទ្ធិសែនយកសំបុត្រនាង សន្ធមា ទៅឲ្យនាងកង្រី ហើយទោដេកស្នាក់នៅកែ្បរទីអាស្រមបទនៃមហាឥសី។ ពេលនោះមហាឥសីលួចមើលសំបុត្រឃើញនាងសន្ធមាបង្គាប់ឲ្យនាងកង្រីជាកូន សំលាប់កុមារនេះចោលទៅ នៅពេលដែលទៅដល់ ឥសីក៏លួចហែកសំបុត្រចោល កែ្លងសំបុត្រសាជាថ្មី ឲ្យនាងកង្រីទទួលយក បុរសនេះធ្វើជាប្តី កាលបើឃើញកុមារ នេះទៅដល់។ គឺត្រង់កនែ្លងនេះហើយ ដែលមានផែនថ្មីធំ នៅទៀបកនែ្លងឥសីចង្រ្កម គឺនៅពេលកុមារឫទ្ធិសែន ត្រលប់មកវិញ ដោយប្រញាប់ប្រញាល់រត់ចោលនាងកង្រី នោះ ក៏មកកាន់ទីកនែ្លងនេះទៀត បានជួបនិងឥសី ឥសីឲ្យទានស្លឹកឈើហើយឲ្យ ហោះរត់។ គឺលើផែនថ្មនេះហើយដែលឫទ្ធិសែនចាប់បំផាយសេះលោតផ្លោះហោះឡើង បានជាមានស្នាម ជើងសេះ ទ្រុឌនៅជាប់និងផ្ទាំងថ្មត្រង់នោះឯង។

បើពោលដោយសងេ្ខបទៅ បុរាណដ្ឋាននេះជាទីដំណែលអំពីមហាក្សត្រអង្គណាមួយ ក្នុងអតីតកាលមែន ប៉ុនែ្តពុំមានដានខាង អក្សរចារិកឲ្យ ច្បាស់លាស់ យកជាពត៌មាន ពិតប្រាកដប្រជាបានឡើយ យើងយល់បានត្រឹមតែសេចក្តី សន្និដ្ឋានប៉ុណ្ណោះដោយ សងេ្កតយកតាមរូបភាព ទីកនែ្លង និងសេចក្តីនិទានខ្លះ របស់អ្នកស្រុកដែលចេះតែចាំត ៗគ្នា ប៉ុណ្ណោះ។ដូចេ្នះបើយើងសន្មតកំណត់ឲ្យដាច់ស្រេចថាក្សត្រអង្គណាជាអ្នក កសាង ឬការកសាងនេះ ពីក្នុងរជ្ជកាលណា នោះពុំទាន់បាននៅឡើយទេការងារនេះ នៅក្នុងការស្រាវជ្រាវ តែរាល់ថៃ្ង។

ក្រៅអំពីសេចក្តីពិចារណារិះរេខាងទីតាំង និងប្រវត្តិពង្សាវតារដែលយើងលើកយក រឿងព្រេងមកបញ្ជាក់ តាមលំអានអ្នកស្រុកចេះចាំតៗគ្នាមកនេះយើងងាកបែរ ទៅខាងទេសភាព នៃព្រឹក្សានៅលើទីនេះម្តង។ តាមពិតភ្នំនេះពុំមែនជាព្រៃស្រោង ប្រកបដោយឈើធំឡើយ សភាពព្រៃជាសភាពព្រៃរបោះ ដែលមានតែ កូនឈើតូចៗ គ្របដណ្តប់លើដីខ្សាច់សៗនៅចន្លោះដុំថ្មធំៗហើយថ្មទាំងនោះភាគច្រើនក៏មាន ពណ៌សដែរ។ ហេតុនេះបានជាភ្នំនេះទៅជាកនែ្លងយកថ្មសំរាប់ធ្វើផ្លូវរថភ្លើងនិងយក មកប្រើប្រាស់សព្វយ៉ាងនៅក្នុងក្រុងភ្នំពេញ សព្វថៃ្ង។ រួមសេចក្តីមកភ្នំប្រសិទ្ធិសព្វថៃ្ង ជាទីទេសចរណ៍ សំរាប់ជនរួមជាតិយើងយ៉ាងសំខាន់ដែរ បានជាមានរថយន្ត ទេសចរណ៍ចេញចូលជាញឹកញាប់រៀងរាល់ថៃ្ងអាទិត្យនិងថៃ្ងបុណ្យផេ្សងៗដែល អ្នកធ្វើការងារបានឈប់សំរាក។

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks