Saturday, March 1, 2014

លំនឹងនៅក្នុងជីវិត មានមូលដ្ឋានលើប្រភពបួនយ៉ាង ៖

លំនឹងនៅក្នុងជីវិត មានមូលដ្ឋានលើប្រភពបួនយ៉ាង ៖

1/ ខាងផ្លូវកាយ គឺសុខភាព ដូចជាការមានអាហារបរិភោគគ្រប់គ្រាន់ មានទីលំនៅជ្រកសមរម្យ, មានសម្លៀកគ្រប់គ្រាន់ នឹងប្រើប្រាស់ ប្រចាំថ្ងៃ

2/ មានលំនឹងផ្លូវចិត្ត គឺការស្រាកស្រាន្ត ពីទុក្ខកង្វល់ ផ្សេងៗ មានន័យថា ជាដំណើរចាកផុត ភាពខឹងម៉ួម៉ៅ ស្អប់ ប្រចណ្ឌ័ ច្រណែន ប្រទុស្ត តូចចិត្ត ធុញថប់ ស្រើបស្រាល លោភ កេងប្រវញ្ច ខកចិត្ត អផ្សុក ជាដើម។

3/ លំនឹងផ្លូវសតិ គឺការចេះវែកញែក បុណ្យបាប ល្អអាក្រក់ ហើយចេះទូន្មានខ្លួន ដោយវិន័យ ដើម្បីអោយខ្លួន បានដើរចាកអំពី ការប្រព្រឹត្តអំពើ មិនគប្បី ដូចជា មិនសេពបាបមិត្ត មិនសេពគ្រឿងសៅហ្មង ដល់សុខភាព
មិនប្រព្រឹត្តសៅហ្មង លើអ្នកដទៃ ដូចជា និយាយទ្រគោះបោះបោក ជេរបញ្ចោរ និយាយដើម អុជអាល បញ្ចោះបន្សោក ឬមិនប្រព្រឹត្តសៅហ្មងលើខ្លួនឯង ដូចជាការប៉ុនប៉ង សម្លាប់ខ្លួន ឬធ្វើបាបខ្លួន ជាដើម។ លំនឹងផ្លូវសតិ ត្រូវការ ការរក្សាវិន័យល្អ និងស្មារតីទទួលខុសត្រូវ ចំពោះមុខនាទីរបស់ខ្លួន នៅក្នុងផ្ទះ នៅក្នុងសាលា នៅក្នុងការងារ ឬនៅទីប្រជុំជនសាធារណៈ នានា។

4/ លំនឹងផ្នែកប្រាជ្ញា គឺជាស្វែងរក មធ្យោបាយ បណ្តុះចំណេះចេះដឹង (ការសិក្សា) និងការបណ្តុះជំនាញការងារ (វិជ្ជាជីវៈ) ដើម្បីបម្រើសេចក្តីត្រូវការរបស់ខ្លួន និងរបស់គ្រួសារ អោយមានការរស់នៅ គ្រប់គ្រាន់បរិបូរ។

អ្នកស្រី កែវច័ន្ទបូរណ៍

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks