Tuesday, March 11, 2014

វីរឧត្តមសេនីយឯក៖ ដៀន ដែល គឺជាវីរបុរសជាតិខ្មែរ (អតីតមេបញ្ជាការ រង នៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ) ដើមកំណើតជាខ្មែរកម្ពុជាក្រោម!!!


វីរឧត្តមសេនីយឯក៖ ដៀន ដែល គឺជាវីរបុរសជាតិខ្មែរ (អតីតមេបញ្ជាការ រង នៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ) ដើមកំណើតជាខ្មែរកម្ពុជាក្រោម!!!
=======================================================================
លោកឧត្តមសេនីយ ដៀន ដែល បានជូននូវអ្វីៗទាំងអស់ដែលលោកមាន ចំពោះខ្មែរ
អត្ថបទនេះ ជាការឧទ្ទិសចំពោះវិញ្ញាណក្ខន្ធលោកមេបញ្ជាការកងទ័ពដ៏មានល្បីឈ្មោះម្នាក់ លោក ឧត្តមសេនីយ ដៀន ដែលនៃសាធារណរដ្ឋខ្មែរពីឆ្នាំ១៩៧០-១៩៧៥ និងនៃ កងទ័ពជាតិរំដោះ ប្រជាពលរដ្ឋខ្មែរ។ លោក ដៀន ដែលបានធ្វើការប្រយុទ្ធតតាំងជាមួយនឹងការកាន់កាប់ប្រទេសកម្ពុជា ដោយកងទ័ពវៀតណាម ពីឆ្នាំ ១៩៧៩-១៩៩០។
កើតនៅឆ្នាំ១៩៣២ នៅខេត្តឃ្លាំង(យួនបានប្តូរទៅជា សុក ត្រាំង) កម្ពុជាក្រោម សព្វថ្ងៃជាវៀតណាម ខាងត្បូង លោក​ ដៀន ដែល បានទទួលមរណភាពនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ ២០១៣។ សពរបស់លោកបានត្រូវបូជានៅថ្ងៃទី១៧ ខែកុម្ភៈ។
ខ្ញុំបានស្គាល់លោក ដៀន ដែល ជាមិត្តភក្តិ និងជាមិត្តរួមអាវុធ។ យើងបានជួបគ្នានៅប្រទេសកម្ពុជានៅ ពេលដែលខ្ញុំបានឈប់សម្រាកមួយឆមាស ពេលខ្ញុំនៅរៀននៅសាកលមហាវិទ្យាល័យនៅឡើយ  ដើម្បី ទៅសង្កេតការណ៍នៅសមរភូមិ ក្រោយថ្ងៃទី១៨មិនាឆ្នាំ១៩៧០ ដែលមានការទម្លាក់ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ។នៅពេលនោះ លោក ដៀន ដែល ជាវរសេនីយឯក។
យើងមិនបានជួបគ្នាទៀត រហូតទាល់តែក្រោយខែឧសភាឆ្នាំ១៩៧៥ នៅសហរដ្ឋអាមេរិក។ នៅពេល នោះ លោក ដៀន ដែល ជាជនភៀសខ្លួន។ សាធារណរដ្ឋខ្មែរបានដួលរលំនៅថ្ងៃទី១៧ខែមេសា ក្រោយដែលសហរដ្ឋអាមេរិកបានដកថយពីតំបន់នោះ។ ភាគច្រើននៃសមាជិករដ្ឋាភិបាលបានប្រកែក មិនព្រមឡើងយន្តហោះដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យ ដើម្បីដឹកទៅទីមានសុវត្ថិភាព–រាប់ទាំង មេដឹកនាំ មានព្រះអង្គម្ចាស់ស៊ីសុវត្ថិ ស៊ីរីម៉ាតាក់ ដែលត្រូវបានខ្មែរក្រហមសម្លាប់។
តារាក្មេងវ័យ ដែលផុសអណ្តែតឡើង
តារាមួយដួងដែលផុសអណ្តែតឡើង លោក ដៀន ដែល កាលនោះជាឧត្តមសេនីយ៍ទោ មេបញ្ជាការ កងពលធំលេខ២ នៅឆ្នាំ១៩៧២ ហើយជាមេបញ្ជាការកងទ័ពជើងគោក និងជាអភិបាលខេត្តកណ្តាល ពីឆ្នាំ១៩៧៤ ដល់ថ្ងៃ ទី១៦ ខែមេសា ឆ្នាំ១៩៧៥។
ការយល់ស្រមៃរបស់លោកនិងអ្នកមួយចំនួនទៀត ក្នុងការរៀបចំមូលដ្ឋានក្រោយ នៅភូមិភាគឧត្តរទិស នៃកម្ពុជា នៅពេលដែលពួកខ្មែរក្រហមបានចូលកាន់កាប់ទីប្រជុំជននិងទីក្រុងនានានោះ ត្រូវទទួល បរាជ័យ ដោយសារស្ថានភាពដែនដីគ្មានស្ថេភាព ហើយឧទ្ធម្ភាគចក្រដែលដឹករូបលោក និងអ្នកមួយ ចំនួនទៀត ក៏បានចុះចតក្នុងទឹកដីថៃ។
នៅចុងឆ្នាំ១៩៧៥ លោក ដៀន ដែល ជាមួយភរិយានិងកូនពីរនាក់ ក្នុងឋានៈជាជនភៀសខ្លួន បានទៅ ដល់ទីក្រុង អាឡិចសង់ឌ្រីយ៉ា រដ្ឋ វៀរហ្សីនីញ៉ា។ ខ្ញុំបានក៏ជួបលោកសារជាថ្មី។
ពីរឆ្នាំក្រោយមក នៅខែឧសភាឆ្នាំ១៩៧៧ លោកបានចាកចេញពីសហរដ្ឋអាមេរិក ទៅប្រទេសបារាំង នៅទីនោះ លោក​និងរដ្ឋបុរសរៀមច្បង សឺន សាន​ បានរៀបចំជាគណកម្មការដើម្បីរំដោះកម្ពុជា។ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​១៩៧៩ លោកបានចាកចេញពីប្រទេសបារាំងទៅទីក្រុងបាងកក ហើយបន្ទាប់ ពីនោះ ក៏ធ្វើដំណើរទៅតំបន់ព្រំដែន។
លោកបានបញ្ចុះបញ្ចូលក្រុមប្រដាប់អាវុធ១៣ក្រុម ឲ្យប្រមូលផ្តុំរួមជាមួយគ្នា។ នៅថ្ងៃទី៥ ខែមិនា ឆ្នាំ១៩៧៩ លោក ដៀន ដែល ប្រកាសកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ ; លោកបានត្រូវប្រសិទ្ធិនាម ជាមេបញ្ជាការ។
នៅរដូវស្លឹកឈើជ្រុះឆ្នាំ១៩៨០ លោក ដៀន ដែល ស្លៀកសម្លៀកបំពាក់ត្រេអ៊ី បានបររទេះគោតាមផ្លូវ បែកភក់ នាំខ្ញុំដែលទើបទៅដល់ថ្មីពីសហរដ្ឋអាមេរិក ដើម្បីបង្ហាញ“តំបន់រំដោះ” នៃរណសិរ្សជាតិរំដោះ ប្រជាពលរដ្ឋខ្មែរ។
នៅបន្ទាយអំពិល លោក ដៀន ដែល ជាមួយនិងសហការីស៊ីវិល លោក ហ៊ីង គន្ធន់ បានបញ្ចូលខ្ញុំ ក្នុងថ្នាក់សកម្មជំនាន់ទីប្រាំ នៃការហ្វឹកហាត់សង្គ្រាមនយោបាយ។ លោក ដៀន ដែលបានចុះហត្ថលេខា លើសញ្ញាប័ត្ររបស់ខ្ញុំ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៨០។ មួយឆ្នាំក្រោយមក នៅឆ្នាំ១៩៨១ លោក ដៀន ដែល បានបញ្ជូលខ្ញុំទៅសាលាយោធា ឲ្យចូលហ្វឹកហ្វឺនយោធាជាមួយនាយទាហ៊ានហ្វឹកហាត់ ជំនាន់ទី១ នៃ កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ។
សម្របខ្លួន ដើម្បីចូលរួម
លោក ដៀន ដែល និងលោក ហ៊ីង គន្ធន់ បានសម្រេចបញ្ចូលខ្ញុំទៅក្នុងចលនាពន្លកថ្មី។ គេជម្រុញឲ្យ គ្រប់គ្នាត្រូវសម្របខ្លួន(ខ្ញុំបានធ្លាក់ខ្លួនឈឺដាក់សេរ៉ូមព្យួរអស់មួយអាទិត្យ ដោយផឹកទឹកមិនស្អាត និងទទួលទានខ្យង ដែលរកបានមកពីថ្លុកត្រពាំងនៅជិតខាង) ដើម្បីនឹងត្រូវទទួលយកជាក្របខណ្ឌនៃ  រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ។ដើម្បីនឹងត្រូវបានទទួលយក ខ្ញុំត្រូវបានណែនាំថា មានភ្នែក ត្រូវសម្លឹងឲ្យឃើញច្រើន មានត្រចៀកត្រូវស្តាប់ឲ្យឮច្រើន មានមាត់ត្រូវទុកស្ងៀមសិន មុននិយាយ។ ខ្ញុំបានត្រូវណែនាំថា ខ្ញុំអាចនិយាយបាន តែនៅក្រោយរយៈពេលមួយដែលខ្ញុំបានសង្កេតពិនិត្យ និងពិចារណាបានច្រើនសិន បើមិនដូច្នោះទេ ខ្ញុំនឹងមិនបានទទួលទំនុកទុកចិត្តពីអ្នកដ៏ទៃទៀត ក្នុងទីលានសមរភូមិឡើយ។
ការបរិយាយរបស់អ្នកសង្កេតការណ៍បរទេស អំពីលោក ដៀន ដែល នៅក្នុងវីគីប៉េឌីយ៉ាត្រឹមត្រូវណាស់ៈ លោក ដៀន ដែលបញ្ជាសេចក្តីគោរពពីថ្នាក់លើ ពីសហការី និងពីអ្នកក្រោមបង្គាប់; អ្នកសារព័ត៌មាន មានការពិសោធន៍ បានឃើញលោក ដៀន ដែល ក្នុងការវាយប្រយុទ្ធ”មានការចាប់អារម្មណ៍”ចំពោះ សភាពស្ងៀមស្ងាត់ និងក្នុងអារម្មណ៍គ្រប់គ្រងបានល្អរបស់លោក” លោកប្រហែលជាឧត្តមសេនិយ៍ (កងទ័ព)ដ៏ល្អប្រសើជាងគេ បុរសដែលបញ្ចេញសញ្ញារីករាយចាំងក្នុងកែវភ្នែក… ដើរចញ្ច្រប់ចុះឡើង ក្នុងសម្លៀកបំពាក់ក្រឡាខ្លាឃ្លោករបស់លោក កាំភ្លើងខ្លីសៀតចង្កេះ និយាយថាលោកនឹងធ្វើការប្រយុទ្ធ លុះគ្រាអវសាន្ត។ 
ខ្ញុំបានធ្វើការងារជាមួយលោក ដៀន ដែល ក្នុងបរិយាកាសល្អនិងអាក្រក់។ លោកមានចំណុចខ្លាំងនិង ចំណុចខ្សោយ។ ពេលដែលខ្ញុំនៅជាមួយលោកក្នុងសមរភូមិ ចរិតប្រកបដោយទំនុកទុកចិត្តរបស់លោក ជូនកាលផ្ទុយគ្នាជាមួយនឹងគ្រោះថ្នាក់ចំពោះមុខ។ ទោះជាយ៉ាងនោះក៏ដោយ លោកដូចជាមានការ ស្ទាក់ស្ទើរ ក្នុងការចុះហត្ថលេខាអនុញាតចំពោះបេសកកម្មទី១របស់ខ្ញុំ ក្នុងកងអនុសេនាធំ នៃកងទ័ព ជាតិរំដោះប្រជាពលរដ្ឋខ្មែរដើម្បីបំពេញបេសកកម្មឈ្លបនិងស្ទាបស្ទង់កម្លាំងខ្មាំងនៅទីតាំងបឹងអំពិល ដែលត្រូវកាន់កាប់ដោយទ័ពវៀតណាម ដែលសម្បូរទៅដោយគ្រាប់មីន,​ ប៉ុន្តែលោកបានឲ្យខ្ញុំទៅ ដូចជាបោះថ្មមួយដុំចោល។ ជនជាតិអង់គ្លេម្នាក់ ក៏ទៅជាមួយនឹងម៉ាស៊ីនថតរបស់គាត់ដែរ។
នៅពេលយើងចេញដំណើរ  មេបញ្ជាការកងអនុសេនាធំរាយការណ៍តាមវិទ្យុ អំពីដំណើរវិវឌ្ឍន៍មក សេនាធិការ។ នៅពេលដែលមានការពើបប្រយុទ្ធ សម្លេងលោក ដៀន ដែល ឭរន្ថាន់ឡើង ពេលដែល ខ្ញុំរវល់ថតរូបយុទ្ធជនដែលដេកដួលស្លាប់និងត្រូវរបួស ខ្លះមានឈាមដិតដាមជោគខោអាវ។ នៅពេល ភ្លាមមួយនោះ ដៃមួយបានចាប់អូសទាញខ្ញុំ ហើយយើងក៏លោតទៅជ្រកក្រោយដំបូកមួយ។ ដោយមាន គ្រាប់ផ្លោងធ្លាក់ផ្ទុះនៅចំកន្លែងដែលខ្ញុំទើបនឹងឈរប៉ុន្មានវិនាទីមុន ខ្ញុំលើកម៉ាស៊ីនថតឡើង តែទាហ៊ាន ម្នាក់បានចាប់ច្រានខ្ញុំចុះវិញ។ មេបញ្ជាការកងអនុសេនាធំបានរាយការណ៍តាមវិទ្យុមកថា ជនស៊ីវិលនៅ ក្នុងជួរ មិនអីទេ,ដោយខ្ញុំមាន​កង្វះបទពិសោធន៍ ខ្ញុំវិសត្រូវទទួលគ្រោះថ្នាក់មួយដល់ជីវិត។
ល្អជាមួយពលទាហ៊ាន
នៅពេលដែលលោក ដៀន ដែល បានទទួលរបាយការណ៍ពីមិត្តអ្នកយកការណ៍សារព័ត៌មានបរទេស របស់លោក –ប្រាប់ពីថ្ងៃដែលខ្មាំងនឹងបើកការវាយលុកមកលើទីបញ្ជាការ–លោកបានអនុញ្ញាតឲ្យខ្ញុំ នៅចាំទីបញ្ជាការក្នុងលេនដ្ឋាន។ ខ្ញុំបានតាមមើលលោក ដៀន ដែល ជួបជាមួយមេបញ្ជាការរបស់ លោក។ លោកបានយកខ្ញុំទៅជាមួយ នៅពេលដែលធ្វើដំណើរត្រួតពិនិត្យទ័ពខ្សែប្រយុទ្ធជួរមុខ។ លោកបាននិយាយកំប្លុកកំប្លែងជាមួយពលទាហ៊ាន ហើយផ្តល់គំនិតអំពីថាតើត្រូវលើកទំនប់ធំៗ យ៉ាងណាដើម្បីទប់រថក្រោះ និងតើត្រូវពង្រាយមីននៅទីណាទៀត។
ដើរដល់ដើមឈើធំ ដែលគេតែងជឿថាជាលំនៅរបស់ព្រាយបិសាច លោក ដៀន ដែល ដកកាំភ្លើងខ្លីពី ចង្កេះ ហើយបាញ់ដើមឈើនោះមួយគ្រាប់។
“ ប៉ុណ្ណឹងទៅ បានហើយ” គាត់និយាយកំប្លែងលេង ។ អ្នកនៅជុំវិញលោកបញ្ចេញសំណើច ក្នុងក្តីថប់ បារម្ភ។
ដូចជាបានដឹងមុនមែន ខ្មាំងផ្តើមបើកការវាយលុកនៅមុនពេលថ្ងៃរះ ហើយបន្តដោយការបាញ់ផ្លោង កាំភ្លើងធំអស់កន្លះព្រឹក។ ខ្ញុំនៅក្នុងលេនដ្ឋាន បន់ស្រន់កុំឲ្យដំបូលទីជម្រករលំបាក់ នៅពេលដែល គ្រាប់ផ្លោងធ្លាក់ចំពីលើ។ ព្រឹកឡើង លោក ដៀន ដែល បង្ហុយផ្សែងបារីនិងក្លិនស្រា ប្រាប់ខ្ញុំថាឲ្យរត់ ទៅព្រំប្រទល់ដែនខ្មែរថៃ។
“ត្រូវតែមានអ្នកនៅរស់ ដើម្បីបន្តការប្រយុទ្ធ។ យើងមិនត្រូវស្លាប់ទាំងអស់គ្នានៅទីនេះទេ គាត់ស្រែក ខ្លាំងៗ នៅពេលដែលខ្ញុំតបវិញថា វាគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីរត់ទៅដល់ព្រំប្រទល់ដែននោះទេ។ លោក ដៀន ដែល ​ក៏បានរុញខ្ញុំចេញពីលេនដ្ឋាន។
បន្ទាយអំពិលមិនត្រូវបានដួលរលំទេ នៅពេលនោះ។ អ្នកយកការណ៍ខ្លះបានពេបជ្រាយនឹងរបាយ- ការណ៍របស់យើងថា កងទ័ពនៃរណសិរ្សជាតិបានបាញ់កំទេចរថក្រោះច្រើនជាងចំនួនមួយគ្រឿង។ ទាល់តែប៉ុន្មានឆ្នាំក្រោយ  ក្រុមអ្នកតស៊ូវិលត្រឡប់ទៅវិញ ហើយថតរូបរថក្រោះដែលត្រូវច្រេះចាប់ មួយគ្រឿង និងទិដ្ឋភាពទីលានប្រយុទ្ធ។ នៅពេលនោះ លោក ដៀន ដែល ជាអគ្គបញ្ជាការរង នៃ កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ។ប្រកបដោយបុគ្គលិកលក្ខណៈមានអំណាច និងធំធេងលើសពីជីវិត  លោក ដៀន ដែលបានផ្តល់នូវអ្វីៗទាំងអស់ដែលលោកមាន ដើម្បីរបបគ្រប់គ្រងរបៀបសាធារណរដ្ឋ មួយ ជូនប្រទេសកម្ពុជា ហើយលោកនឹងត្រូវជនរួមជាតិខ្មែរចងចាំមិនភ្លេច។

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks