Friday, April 25, 2014

វិស្វករព្រលឹង : និពន្ធដោយ លោក ប៊ុន ពិសី

វិស្វករព្រលឹង
ឆ្លាក់ថ្មឆ្លាក់ឈើ ធ្វើដោយដៃ
ឆ្លាក់ដាប់ឆ្លាក់ច្នៃ ខៃគំនិត
ឆ្លាក់រូបឆ្លាក់រាង ព្រៀងគន់គិត
ឆ្លាក់គូសពិនិត្យ ប្រឌិតគូរ ។
ឆ្លាក់ត្រឹមរូបី មិនពិបាក
ឆ្លាក់រូបសំណាក ឆ្លាក់មិនយូរ
ឆ្លាក់ដួងព្រលឹង ដោយដៃគ្រូ
ឆ្លាក់នោះទើបស៊ូ កម្រមាន ។
ឆ្លាក់ប្រាជ្ញវិទូ ឆ្លាក់បណ្ឌិត
ឆ្លាក់ធំគំនិត ទើបជាយាន
ឆ្លាក់មនុស្សឲ្យក្លាយ ជាធនធាន
ឆ្លាក់ប្រដៅប្រៀន សិស្សឲ្យល្អ ។
គ្រូគឺវិស្វករ ព្រលឹង
ឆ្លាក់សិស្សឲ្យដឹង ថ្លឹងខ្មៅស
ឆ្លាក់សិស្សឲ្យស្គាល់ អាក្រក់ល្អ
ឆ្លាក់សិស្សឲ្យករ មានកំណើត ៕
និពន្ធដោយ លោក ប៊ុន ពិសី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks