ខេត្តកណ្តាល / Kandal Province
-------------------------------------
ខេត្តកណ្តាលស្ថិតនៅប៉ែកអាគ្នេយ៍ ប្រទេស ព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ជាខេត្តទី៣ខាងវិស័យសេដ្ឋកិច្ចនៃ ប្រទេស និងជាខេត្តមានដង់ស៊ីតេប្រជាជនខ្ពស់ជាងខេត្តដទៃទៀតនៃប្រទេស។ ដង់ស៊ីតេប្រជាជនខេត្តកណ្តាលមាន ៣៥៥នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា។ ខេត្តនេះមានទន្លេ២ ហូរឆ្លងកាត់គឺ ទន្លេមេគង្គ និង ទន្លេបាសាក់ ។ ទន្លេទាំងពីរនេះ បានផ្តល់ដីល្បាប់រៀងរាល់ឆ្នាំតា មបាតុភូតធម្មជាតិ ទឹកឡើង ទឹកស្រក អនុញ្ញាតឲ្យមានដំណាំច្រើនមុខខុ សៗគ្នា។ នៅស្រុកស្អាង និងស្រុកកោះធំ ដោយសារមានព្រែកបង្ហូរទឹ កពីទន្លេបាសាក់ និងមានដីល្បាប់យ៉ាងច្រើននោះ អ្នកស្រុកអាចធ្វើ ពហុវប្បកម្ម (Polyculture) គឺលើដីមួយកន្លែង គេអាចធ្វើដំណាំច្រើនប្រភេទ៖ សណ្តែកដី អំពៅ ត្រឡាច ត្រសក់ ឃ្លោក និងស្រូវ។ នៅកោះដាច់ (អតីតទឹកដីខេត្តកណ្តាល) មានសិប្បកម្មតម្បាញសូ ត្រ ។ ខេត្តកណ្តាលកំពុងដើរតួជាខ្សែក្ រវាត់សេដ្ឋកិច្ចនៃរាជធានីភ្នំពេ ញ។ ខេត្តនេះមានរោងចក្រកាត់ដេរដែលផ្ តល់ការងារដល់កម្មករ-កម្មការិនី ជាង៥សែននាក់។ ដកស្រង់ពីសៀវភៅ ភូមិវិទ្យាប្រទេសខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត។
ដើម្បីអានអត្ថបទទាំងមូល សូមចុច៖http://www.tourismcambodia.com/travelguides/provinces/kandal/economy.htm
No comments:
Post a Comment