------------------------------
ផែនថ្ពាល់ថ្លាយង់ ទាក់ភ្នែកកវី
សក់វែងអន្លាយ សាយត្រគាកស្រី
ដងខ្លួនស្រឡូន រៀមគួចបេតី
លង់សម្រស់ស្រី ក្រមុំភូមិន្ទ ។
ចិញ្ចើម ង ខ្ទើត ដូចគូថខ្ទួយ
សម្លេងទន់ស្រួយ រញ្ជយចិត្តខ្ញុំ
កំភួនតូចស្តើង ចង្កេះមូលក្លំ
ទាក់ជាប់ចិត្តខ្ញុំ លង់ស្នេហ៏កញ្ញា។
ធ្វើម្តេចជាតិនេះ បានស្រីកៀកកើយ
គ្មានវាសនាឡើយ នឹងចូលរោងការ
ជាមួយកល្យាណ រួមរ័ក្សស្នេហា
បានត្រឹមវាចា Chat តាម Facebook ។
------------------------------
06 - April - 2014
By : PHENG SOKVANDA
No comments:
Post a Comment