វិថីដែលមានព្រះនាមព្រះរាជវង្ស
១. មហាវិថីព្រះមុនីវង្ស (93) ចាប់ផ្ដើមពីចេញពីគល់ ស្ពានជ្រោយចង្វារ រហូតដល់ រង្វង់មូលក្បាលថ្នល់ដែលសព្វថ្ងៃក្លាយជាចំណុចប្រសព្វរវាង ស្ពានអាកាស និង ស្ពានព្រះមុនីវង្ស ភ្លោះ មានទិសដៅពី ជើង ទៅ ត្បូង។ ស៊ីសុវត្ថិ មុនីវង្ស (27 ធ្នូ 1875 – 24 មេសា1941) គឺជាព្រះមហាក្សត្រខ្មែរដែលសោយរាជ្យនៅឆ្នាំ 1927 បន្តពីព្រះបិតា ស៊ីសុវត្ថិ រហូតដល់ទ្រង់សុវណ្ណគតនៅឯព្រះរាជដំណាក់នៅឯខ្ពង់រាបបូកគោ ។ ព្រះមាតាព្រះនាម វ៉ាន់ ។
២. មហាវិថីព្រះនរោត្តម (41) ចាប់ផ្ដើមចេញពីខាងត្បូងវត្តភ្នំ រហូតដល់ រង្វង់មូលក្បាលថ្នល់ដែលសព្វថ្ងៃក្លាយជាចំណុចប្រសព្វរវាង ស្ពានអាកាស និង ស្ពានព្រះមុនីវង្ស ភ្លោះ មានទិសដៅពី ជើង ទៅ ត្បូង ។ នរោត្តម (?? កុម្ភៈ 1834 – 24 មេសា 1904) គឺជាព្រះមហាក្សត្រខ្មែរដែលសោយរាជ្យនៅឆ្នាំ 1860 បន្តពីព្រះបិតា អង្គដួង រហូតដល់ទ្រង់សុវណ្ណគតនៅព្រះបរមរាជវាំងក្រុងភ្នំពេញ ។ ព្រះមាតាព្រះនាម ប៉ែន ។
៣. មហាវិថីសម្ដេចសុទ្ធារស (3) ចាប់ផ្ដើមចេញពីផ្លូវបំបែកមុខវត្តឧណ្ណាលោម កាត់តាមមុខព្រះបរមរាជវាំងរហូតទៅដល់ស្តុបចំការមន មានទិសដៅពី ជើង ទៅ ត្បូង ។ នរោត្តម សុទ្ធារស (18 តុលា 1872 – 27 មករា 1945) មានព្រះយសជា សម្ដេចព្រះរាជអយ្យកោ វរចក្ររណឫទ្ធិ ។ ព្រះបិតាព្រះនាម នរោត្តម ឯព្រះមាតាព្រះនាម អៀមបុស្បា ។ ទ្រង់ចូលទិវង្គតនៅព្រះបរមរាជវាំងក្រុងភ្នំពេញ ។
៤. មហាវិថីព្រះសីហនុ (274) ចាប់ផ្ដើមចេញពីចំណុចភ្លើងស្តុបអាងទឹកពហុកីឡដ្ឋានអូឡាំពិច រហូតដល់ហួស វិមានឯករាជ្យ ដែលបែកចេញជាផ្លូវភ្លោះ មានទិសដៅពី លិច ទៅ កើត ។ នរោត្តម សីហនុ (31 តុលា 1922 – 15 តុលា 2012) គឺជាព្រះមហាក្សត្រខ្មែរដែលសោយរាជ្យនៅឆ្នាំ 1941 បន្តពីព្រះអយ្យកោ ស៊ីសុវត្ថិ មុនីវង្ស ហើយបានដាក់រាជ្យនៅឆ្នាំ 1955 ថ្វាយព្រះបិតា នរោត្តម សុរាម្រឹតនិងឡើងគ្រងរាជ្យម្ដងទៀតនៅឆ្នាំ 1993 រហូតដល់ឆ្នាំ 2004 ដែលលើកទី ២ នេះ ទ្រង់ដាក់រាជ្យថ្វាយព្រះរាជបុត្រ នរោត្តម សីហមុនី (14 ឧសភា 1953 – បច្ចុប្បន្ន) ។ ទ្រង់សុវណ្ណគតនៅឯ ប្រទេសចិន ។
៥. មហាវិថីព្រះសុរាម្រឹត (268) ចាប់ផ្ដើមចេញពីចំណុចកែង មហាវិថីសុទ្ធារស ត្រង់សួនច្បារវិមានឯករាជ្យ រហូតទៅដល់ វិថីប៉ាស្ទ័រ ។ នរោត្តម សុរាម្រឹត (06 មីនា 1896 – 03 មេសា 1960) គឺជាព្រះមហាក្សត្រខ្មែរដែលសោយរាជ្យនៅឆ្នាំ 1955 បន្តពីព្រះរាជបុត្រ នរោត្តម សីហនុ រហូតដល់ទ្រង់សុវណ្ណគតនៅឯព្រះបរមរាជវាំងក្រុងភ្នំពេញ ។ ព្រះបិតាព្រះនាម នរោត្តម សុទ្ធារស ឯព្រះមាតាព្រះនាម នរោត្តម ផង៉ាង៉ាម ។
៦. មហាវិថីសម្ដេចមុនីរ៉េត (217) ចាប់ផ្ដើមចេញពីចំណុចរង្វង់មូលនាងគង្ហីង កាត់តាមមុខពហុកីឡដ្ឋានអូឡាំពិច រហូតទៅដល់ស្តុបស្ពានស្ទឹងមានជ័យ ។ ស៊ីសុវត្ថិ មុនីរ៉េត (25 វិច្ឆិកា 1909 – ?? កញ្ញា 1975) មានព្រះយសជា សម្ដេចក្រុមព្រះ ។ ព្រះបិតាព្រះនាម ស៊ីសុវត្ថិ មុនីវង្ស ឯព្រះមាតាព្រះនាម នរោត្ដម កាញ្ចនវិមាន ។ ទ្រង់ត្រូវបានធ្វើគតដោយរបបខ្មែរក្រហម ។
៧. តិរៈវិថីព្រះស៊ីសុវត្ថិ ( ពៅ
៨. វិថីព្រះអង្គយុគន្ធរ (19) ចាប់ផ្ដើមពីអគ្គិសនីកម្ពុជា កាត់មុខវត្តសារាវ័នតេជោ ក្រោយសាលារចនា ក្រោយវត្តបុទុមវត្តី ហើយមកចប់ត្រឹម មហាវិថីសុរាម្រឹត មានទិសដៅពី ជើង ទៅ ត្បូង ។នរោត្តម យុគន្ធរ (?? 1858/1860 – 17 មិថុនា 1834) មានព្រះយសជា ជ័យព្រះរាជឱរសបុត្រាចន្ទ ។ ព្រះបិតាព្រះនាម នរោត្តម ឯព្រះមាតាព្រះនាម ពោះ ។ ទ្រង់គឺជាអ្នកដែលត្រូវគេមើលឃើញច្បាស់ថាជាអ្នកបន្តស្នងរាជ្យពីព្រះបិតា នរោត្តម ប៉ុន្តែត្រូវបានដកចេញវិញដោយសារសកម្មភាពប្រឆាំងនឹងអាណានិគមបារាំងរបស់ព្រះអង្គ។ ទ្រង់ចូលទិវង្គតនៅស្រុកសៀមក្រោយពេលជម្លៀសព្រះកាយចេញពីស្រុកខ្មែរនៅឆ្នាំ 1900 ។
៩. រុក្ខវិថីព្រះមហាក្សត្រិយានីកុសុមៈ (106) ចាប់ផ្ដើមចេញពីខាងជើងផ្សាររាត្រីទៅដល់ស្ថានីយរាជអយស្ម័យយាន មានទិសដៅពី កើត ទៅ លិច ។ ស៊ីសុវត្ថិ កុសុមៈ (09 មេសា 1904 – 27 មេសា 1975) គឺជាមហាក្សត្រិយានីខ្មែរដែលគ្រងរាជ្យពីឆ្នាំ 1955 បន្តពីព្រះស្វាមី នរោត្តម សុរាម្រឹត រហូតដល់ថ្ងៃរដ្ឋប្រហារ 18 មិនា 1970 ។ ព្រះបិតាព្រះនាម ស៊ីសុវត្ថិ មុនីវង្ស ឯព្រះមាតាព្រះនាម នរោត្ដម កាញ្ចនវិមាន ។ ទ្រង់បាននិរទេសព្រះកាយទៅស្រុកចិននៅខែឧសភា 1973 ហើយទ្រង់ចូលទិវង្គតនៅឯក្រុងប៉េកាំង ។
១០. វិថីស៊ីសុវត្ថិយុតិវង្ស ៨៤
១១. វិថីអង្គនន្ទ ១០២
១២. វិថីអង្គដួង ១១០
១៣. វិថីជ័យជេដ្ឋា ១១៨
១៤. វិថីជ័យវរ្ម័នទី ៧ ១៧២
១៥. វិថីត្រសក់ផ្អែម
No comments:
Post a Comment