មេម៉ាយ ឬ ក្រមុំ ??!!!
------------------------------------
ភ័ក្រស្រីរីកស្រស់ ដូចដួងចន្រ្ទា
បំភ្លឺនភាល័យពេញលោកា
សាច់សម៉ត់ខៃស្រួចទំាងនាសា
ថ្ពាល់ថ្លោសពេញថ្លា សក់វែងអន្លាយ។
ម្រាមបន្លាក្រូច អោយរលោងស្រិល
រៀមគន់មិនខ្ជិល មិនចេះជិនណាយ
ស្អាតម្លឹងៗ ក្រមុំ ឬ មេម៉ាយ
សូមកែវឆោមឆាយ ឆ្លើយប្រាប់បងផង!!!
បើអូនក្រមុំ បងនឹងចូលស្តី
តាមប្រពៃណី ស្របផ្លូវច្បាប់ច្បង
បំពេញមុខមាត់ពុកម្តាយនួនល្អង
យកស្រស់ទងវង ជាគូវាសនា!!!
បើអូនមេម៉ាយ បងសូមស្នើរចិត្ត
សូមពៅអាណិត ឆ្លើយប្រាប់រៀមរ៉ា
បើស្រីព្រមស្ម័គ្រ បងសូមសន្យា
ការពាររក្សា ថ្នមថែតែស្រី!!!
----------------------------------------------
២៦ មេសា ២០១៤
ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment