Saturday, April 5, 2014

ប្រាសាទសំបូរព្រៃគុក (ពាក់កណ្តាលសតវត្សទី៧) / Sambor Prey Kuk Temple (mid 7th century)

ប្រាសាទសំបូរព្រៃគុក (ពាក់កណ្តាលសតវត្សទី៧) / Sambor Prey Kuk Temple (mid 7th century)
-------------------------------------------------------------------------------------------------------------------------
ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះ កសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១ នៅពាក់កណ្តាលសតវត្សទី៧ ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា (ព្រះហរិហរៈ)។
ប្រាសាទសំបូរព្រៃគុក មានរចនាបថសំបូរព្រៃគុក គឺជារចនាបថស្ថាបត្យកម្មដំបូងបំផុត ដែលមាន​លក្ខណៈ​ជាខ្មែរ។ ប្រាសាទដែលមានរាង៨ជ្រុង គឺមាននៅតែទីនេះប៉ុណ្ណោះ ក្នុងចំណោមប្រាសាទទាំង​អស់​ដែល​ខ្មែរបានកសាង ។ រីឯក្នុងរឿងបង្រួបបង្រួមជាតិ ខ្មែរយើងបានបញ្ចៀសសង្គ្រាមសាសនា ដោយ​ការ​បង្កើតជារូបព្រះហរិហរៈឡើង ដែលមានរូបព្រះវិស្ណុ មួយចំហៀង និងរូបព្រះឥសូរ (ព្រះសិវៈ) មួយ​ចំហៀង ។​ ប្រជុំប្រាសាទសំបូរព្រៃគុក ដែលមានយ៉ាងតិច១៧៦ប្រាសាទ គឺជាទីក្រុងចាស់មួយរបស់​ប្រទេស​ខ្មែរយើង ដែលចិនហៅឈ្មោះថា នគរចេនឡា ក្នុងសម័យនោះ។ 


No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks