Wednesday, February 21, 2018
សេចក្តីជូនដំណឹងរបស់សមាគមអ្នកនិពន្ធខ្មែរ នឹងបើកវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធ ជំនាន់ទី៣២ ដល់សិស្ស និស្សិត សមាជិក សមាជិកា និងមហាជនទូទៅ ចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមអ្នកនិពន្ធខ្មែរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ បានឱ្យដឹងថា សមាគមនឹងបើកវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធ ជំនាន់ទី៣២ ដល់សិស្ស និស្សិត សមាជិក សមាជិកា និងមហាជនទូទៅ ចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។
ប្រភពដដែលបានបញ្ជាក់ថា ប្រធានបទ ដែលត្រូវបណ្ដុះបណ្ដាលដល់សិក្ខាកាមនោះ រួមមានទី១ សិល្ប៍វិធីតែងនិពន្ធប្រលោមលោក រឿងខ្លី កំណាព្យ និងទំនុកច្រៀង។ ទី២ សារៈសំខាន់ នៃអក្សរសាស្ត្រខ្មែរ ក្នុងកិច្ចការតែងនិពន្ធ។ ទី៣ ការឈ្វេងយល់ពីពិធីការខ្មែរសម្រាប់អ្នកនិពន្ធ។ ទី៤ ក្រមសីលធម៌របស់អ្នកនិពន្ធ និងអ្នកបង្កើតស្នាដៃ។ ទី៥ ការបញ្ជ្រាបទស្សនវិជ្ជាក្នុងស្នាដៃ។ ទី៦ វិធីសាស្ត្រក្នុងការសរសេរណារីយូភាពយន្ត រឿងខ្លី ស្ប៉ត និងទី៧ វិធីសាស្ត្រក្នុងការសរសេរអត្ថបទវិទ្យា វណ្ណកថា និងសិក្សាកថា។
សូមជម្រាបថា ចំពោះវេនសិក្សា ត្រូវបានចែកចេញជាពីរ ពោលវេនទី១ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង១៧:០០ល្ងាច ដល់ម៉ោង១៩:០០យប់ និងវេនទី២ គឺថ្ងៃសៅរ៍ ចាប់ពីម៉ោង៨:០០ព្រឹក រហូតដល់ម៉ោង១២:០០ថ្ងៃត្រង់ នៅសមាគមអ្នកនិពន្ធខ្មែរ ក្នុងបរិវេណវត្តបទុមវតី ហើយចំពោះអ្នកដែលមានបំណងចង់ចូលរួមវគ្គបណ្ដុះបណ្ដាលនេះ អាចចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅទីស្នាក់ការ សមាគមអ្នកនិពន្ធខ្មែរ ស្ថិតក្នុងបរិវេណវត្តបទុមវតី៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment