| តារាស្រុកខ្មែរ | បទកាកគតិ
ក្រុមពួកតារា សំញែងហ៊ឺហា ឬកដូចសេដ្ឋី
ខោអាវសុទ្ធថ្លៃ តម្លៃណា៎ណី ឡានទំនើបថ្មី
ថ្លៃហួសកប់ក្តោង ។
ខោអាវសុទ្ធថ្លៃ តម្លៃណា៎ណី ឡានទំនើបថ្មី
ថ្លៃហួសកប់ក្តោង ។
អួតសម្ភារៈ ហ៊ឺហាគ្រឹកគ្រាក់ សំដីរាងកោង
អួតប្រជែងគ្នា កុំឲ្យគេតោង ខ្លួនខំបំប៉ោង
បង្អួតឡានថ្មី ។
អួតប្រជែងគ្នា កុំឲ្យគេតោង ខ្លួនខំបំប៉ោង
បង្អួតឡានថ្មី ។
ដល់តែពេលឈឺ ខ្លួនមានជម្ងឺ ចាប់ផ្តើមសំដី
ប្រកាសសុំទាន បងប្អូនប្រុសស្រី សូមអាណិតក្តី
នាមខ្មែរជួយខ្មែរ ។
ប្រកាសសុំទាន បងប្អូនប្រុសស្រី សូមអាណិតក្តី
នាមខ្មែរជួយខ្មែរ ។
ខ្ញុំឃើញតែញឹក មានច្រើនសន្ធឹក តារាហូរហែ
ពេលមាន ហ៊ឺហា ឬកដូចថៅកែ ដល់ឈឺសុំខ្មែរ
អាណិតសង្រ្គោះ ។
ពេលមាន ហ៊ឺហា ឬកដូចថៅកែ ដល់ឈឺសុំខ្មែរ
អាណិតសង្រ្គោះ ។
ថ្ងៃ ពុធ ០៧ រោច ខែ មាឃ ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនិងថ្ងៃទី ០៧ ខែ កុម្ភៈ គ្រិស្តសករាជ ២០១៨
និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី
និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment