Thursday, February 8, 2018

ទស្សនៈខ្មែរ

« តាមប្រវត្តិសាស្រ្តឃើញថា បើបរទេសណាមានចេតនា ចូលខ្លួនមកត្រួតត្រាខ្មែរ ពួកគេនឹងយកវប្បធម៌របស់គេ មកសាបព្រេាះលើទឹកដីខ្មែរ ដូចជា យួនូបនីយកម្ម ក្នុងរជ្ជកាលព្រះអង្គមីុ និងទំនើបនីយកម្ម ក្នុងសម័យអាណានិគមបារាំង ជាដើម ។ មុននឹងធ្វើការសាបព្រេាះមនោគមវិជ្ជាទាំងនេាះ ពួកគេសុទ្ធតែចោទប្រមាថថា ខ្មែរជាជនជាតិខ្ជិលច្រអូស ល្ងង់មិនចេះរកសីុ ស្លូតងាប់ មិនសីុវិឡៃជឿនលឿន ធ្វើស្រែសីុមួយរស់ៗ ប្រៀបបាននឹងចាក់ទឹកលើក្បាលទា ។ល។ » ❤️
« ការចោទប្រកាន់ ធ្វើឲ្យព្រះរាជាខ្មែរ ដែលលើកបន្តុបដោយបរទេស សម័យនេាះ ទទួលយកការកែទម្រង់វប្បធម៌យ៉ាងសីុជម្រៅ ទើបធ្វើឲ្យប៉ះពាល់ដល់ ឬសកែវនៃដួងព្រលឹងអរិយធម៌របស់ជាតិខ្មែរ ហើយធ្វើឲ្យខ្មែរនៅមិនសុខ ដូចជា ខ្មែរកម្ពុជាក្រោម ឬ ខ្មែរនៅភូមិក្រាំងលាវ ជាដើម ដែលបានងើបប្រឆាំងប្រតិកម្ម នឹងគំនិតបរទេសទាំងនេាះវិញ ។ » ❤️
« ដោយសារគំនិតជាតិនិយម និងឥទ្ធិពលអរិយធម៌ នៅតែមានក្នុងសន្តានចិត្ត ទើបបុព្វជនខ្មែរសម័យមុន អាចរក្សា វប្បធម៌ អរិយធម៌ មតក៌ធម្មជាតិ ទឹកដី សល់ប៉ុណ្ណឹង មកឲ្យកូនខ្មែរជំនាន់នេះ បានស្គាល់ បានទទួលផល ។ ចុះបើខ្មែរជំនាន់នេះ មិននាំគ្នារក្សា ការពារ លើកតម្កើង ពង្រីក ហើយថែមទាំងជាន់ពន្លិច មិនគាំទ្រទៀត បែរជាយកតែវប្បធម៌បរទេស មកអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ។ ដូច្នេះសួរថា តើកូនខ្មែរជំនាន់ក្រោយៗយើង នៅសល់ប៉ុន្មាននាក់ទៀត ដែលស្គាល់អរិយធម៌ខ្មែរ មានលក្ខណៈបែបណានេាះ? » ❤️
« ដូចជាក់ស្តែង អ្នកមួយចំនួនកើតលើទឹកដីខ្មែរ ជ្រកក្រោមទង់ជាតិខ្មែរ តែសិល្បៈរបាំបុរាណខ្មែរ មិនចង់មើលទេ មើលតែការប្រគុំតន្ត្រីសម័យ ចូលក្លឹប ចូលបារ ស្លៀកលេចលើលេចក្រោម សប្បាយភ្នែកជាង ! តើនរណាជាអ្នកបំផ្លាញវប្បធម៌ខ្លួន ? ហើយអ្នកណា ថែមទាំងជួយសាបព្រេាះវប្បធម៌បរទេស ឲ្យកាន់តែរីកចម្រើនទៀត? ដូច្នេះកុំបន្ទោសបរទេសឲ្យសេាះ ព្រេាះដង្កូវកើតចេញពីសាច់ ! » ❤️
« វប្បធម៌ ជាការសាបព្រេាះ សង្គមជាថ្នាល គំនិតជាគ្រាប់ពូជ ។ បើសាបព្រេាះគ្រាប់ពូជ សេចក្តីល្អ ទៅក្នុងសង្គម មនុស្សនឹងទទួលបានផលចម្រើនទាំងកាយ និងចិត្ត ។ បើសាបព្រេាះពូជព្រើល ភ្លើតភ្លើន ក្នុងសង្គម អនាគតនឹងដុះពេញដោយ មនុស្សមានគំនិតមិនដឹងខ្យល់ សម្តីឈ្លើយ ជេរប្រមាថ ទង្វើរមិលគុណ ក្អេងក្អាង មិនស្គាល់ខ្ពស់ទាប ឬហៅថា កូនអត់ពូជ ដែលរើសតែពូជគេ មកដាក់ក្នុងខ្លួន មិនស្គាល់ពូជខ្លួនឯង ។ » ❤️
« វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន » ❤️

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks