«រកលុយ និងរក្សាគុណធម៌»
ដើរចូលក្នុងវិស័យជំនួញ មិនមានគ្រោះថ្នាក់ទេ ប៉ុន្តែមនុស្សក្នុងវិស័យជំនួញពិតជាប្រភេទមនុស្សដែលអាចបណ្តាលឱ្យយើងគ្រោះថ្នាក់។ មនុស្សប្រភេទនេះ ភ្ញាក់ និងក្រោកពីដេកគិតរឿងលុយមុនគេ ហើយលុយនោះជាប្រភេទលុយត្រូវចំណេញដើម្បីបង្ហាញថាគេ «ឆ្លាត ឬរកស៊ី គឺរកស៊ី»។
ពីមុនខ្ញុំភ្ញាក់ពេលព្រឹក អ្វីដែលគិតមុនគេគឺអានសៀវភៅ និងកត់ត្រាព្រឹត្តិការណ៍សំខាន់ៗ ហើយពេលគេងទៅវិញ គឺអានសៀវភៅ។ ប៉ុន្តែពេលវេលានិងមហិច្ឆិតា បាននាំខួរក្បាលរបស់ខ្ញុំទៅជ្រុងមួយទៀត គឺ «រកស៊ី ឬរកលុយ»។
នរណាជាកំណត់ទៅ? សង្គមមនុស្ស ជាប្រភពនៃគុកច្រវ៉ាក់ ដែលមនុស្សបានរៀបចំសម្រាប់មនុស្ស។ ទស្សនៈវិទូខ្លះ និយាយថា មានតែមរណៈទេ ជាប្រភពនៃសេចក្តីសុខ។ ប៉ុន្តែគំនិតជាច្រើនបានចោទសួរថា «តើការស្លាប់របៀបណាដែលពោរពេញដោយក្តីសុខពិតប្រាកដ»?
ប្លាតុងនិយាយថា «ផ្លូវដើរមិនមែនជាផ្លូវទេ ហើយផ្លូវចិត្តក៏មិនមែនជាផ្លូវដែរ»។ ប៉ុន្តែខ្ញុំគិតថា «ផ្លូវចិត្តនឹងក្លាយជាផ្លូវ បើចិត្តនោះយកគុណធម៌ជាត្រីមុខ»។ ចំពោះខ្ញុំទោះបានដើរចូលទៅក្នុងវិស័យជំនួញហើយនិងការងារ កម្រិត បឋម ឬធំជាងនេះយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែប្រកាន់យកគោលជំហរ «គុណធម៌ជាជម្រើសទី១» ដដែល។
មនុស្សជាអ្នកបង្កើតផែនការ ប៉ុន្តែក្រោយមកផែនការបានបង្ខំមនុស្ស និងបង្កើតមនុស្ស។ ហើយមនុស្សនឹងក្លាយជាកញ្ជះនៃផែនការ។ ខ្ញុំបានធ្វើកិច្ចការសង្គមច្រើនគួរសមដែរ ប៉ុន្តែសួរថា តើចំណេះ និងបទពិសោធន៍ដ៏តិចតួចនេះ អាចគ្រប់គ្រងស្ថានភាពបានហើយឬនៅ?
ចម្លើយគឺនៅទេ! ប៉ុន្តែប្រយោគមួយដែលនាងខ្ញុំបិទជាប់ក្នុងខួរក្បាលគ្រប់វិនាទីគឺ ការប្រឹងប្រែងដោយចិត្តអត់ធ្មត់ គឺជានិយមន័យនៃពាក្យថា «សិរីមុនិ» នាងខ្ញុំបានបិទ ពាក្យនេះក្នុងខួលក្បាលតាំងពីឆ្នាំ២០០៥។ ព្រោះខណៈនោះ ខ្ញុំបានធ្វើការបីកន្លែងក្នុងពេលតែមួយ។ និយមន័យថ្មីមួយទៀតដែលខ្ញុំត្រូវបង្កើតគឺ «រកលុយ និងរក្សាគុណធម៌»៕គំនិតពីប្រភពFB
No comments:
Post a Comment