Thursday, February 8, 2018

សង្គមខ្មែរ វ៉ល់អស់ហើយ

{ សព្វថ្ងៃសង្គមខ្មែរ វ៉ល់អស់ហើយ } 
~ ឱ!មាតុភូមិខ្មែរអើយវាសនាអ្នកនឹងទៅជាយ៉ាងណា ? ~ 
អត្ថាធិប្បាយដោយ: ផេង វិសុដ្ឋារ៉ាមុនី 
---------------
យោងតាមការសង្កេតឃើញជាក់ស្តែងដូចសព្វថ្ងៃបានបង្ហាញយ៉ាងច្បាស់ថា : នៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្ន វ៉ល់អស់ហើយ ទាំងក្នុងនយោបាយ ទាំងក្នុងសិល្បៈ ទាំងក្នុងគ្រួសារ ទាំងក្នុងមហាជន ទាំងក្នុងសាសនា ទាំងក្នុងមជ្ឈដ្ឋានអ្នកសិក្សា ពិសេសក្នុងសង្គមបញ្ញវន្តខ្មែរ ។
- #សង្គមនយោបាយ ឈ្លោះគ្នាបែកផ្សែង រកកលនឹងផ្អៀងនាវាកម្ពុជាម្តងៗគួរឲ្យព្រួយបារម្ភ ជាទីបំផុតសម្រាប់វាសនាជាតិ ។
- #សង្គមសិល្បៈ អ្នកសិល្បៈឈ្លោះគ្នា ជេប្រមាថគ្នា ដៀមដាម
ឌឺដងឲ្យគ្នា ហែកកេរ្តិ៍គ្នាទៅវិញទៅមកយកតែត្រូវរៀងៗខ្លួន ។ 
- #សង្គមគ្រួសារ ព្រោះតែបញ្ហាក្រពះ ជីវភាពរស់នៅ ... ធ្វើឲ្យ
មនុស្សរស់នៅក្នុងគ្រួសារជាមួយគ្នាមើលមុខគ្នាមិនចំ រហូត
បង្កជាជម្លោះបង្កើតជាអំពើហិង្សាគ្រប់រូបភាព ទាំងទារុណកម្មផ្លូវកាយ សំពាធផ្លូវចិត្ត របួសផ្លូវអារម្មណ៍ ហិង្សាផ្លូវភេទ មាន
ខ្លះឈានដល់អំពើឃាតកម្មតាមគ្រប់រូបភាព ។ ល ។ 
- #សង្គមមហាជន ពោរពេញដោយបញ្ហាអសន្តិភាពសង្គមបង្កភាពភ័យខ្លាចគ្រប់យ៉ាងដល់មហាជនទូទៅដូចជា បញ្ហាចោរកម្មគ្រប់រូបភាពមាន លួច ប្លន់ ... ជាដើម ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយសារការបើកបរមិនគោរពច្បាប់ មិន
ចេះយោគយល់ អធ្យាស្រ័យគ្នា ។ បញ្ហាចាប់រំលោភសេពសន្ថវៈ .... ។ល។ 
- #សង្គមសាសនា លាបពណ៌ មួលបង្កាត់ ជេប្រមាថព្រះសង្ឃ 
បំបែកបំបាក់សង្ឃ រិះគន់សាសនាដោយគ្មានមូលដ្ឋានត្រឹមត្រូវ គឺរិះគន់ដោយភាពឈ្នានីស វាយប្រហារ ជាន់ពន្លិច
តាមគ្រប់រូបភាពក្នុងចេតនាទុច្ចរិតបម្រើប្រយោជន៍បុគ្គល និង
ក្រុមបក្សពួកមួយក្តាប់តូចរបស់គេ ។ចំនែកព្រះសង្ឃ អាចារ្យ
ខ្លះប្រព្រឹត្តិមិនត្រឹមត្រូវតាមមាគ៌ាសាសនា យកសាសនាជា
ជំនួញរកស៊ី ជាការប្រមូលលាភសក្ការៈ បុណ្យសក្តិផ្ទាល់ខ្លួន។
- #សង្គមអ្នកសិក្សាពិសេសសង្គមបញ្ញវន្ត អ្នកចេះដឹងមួយ
ចំនួនដោយសារភាពលោភលន់ សុខចិត្តក្បត់ឧត្តមគតិ មនសិការជាអ្នករៀនសូត្រ , មួយចំនួនទៀតសំងំសុខ លាក់វិជ្ជា មិនហ៊ាន សុខចិត្តទ្រាំឱបដៃមើលអំពើអាក្រក់ជិះជាន់លើ
អំពើល្អ ដូចបុរាណថា អ្នកប្រាជ្ញធ្លាក់រណ្តៅ អ្នកខ្លៅឡើងសួគ៌ 
បញ្ញវន្តធ្វើខ្លួនឲ្យស្អុយអសោចច្រាសខ្យល់សម្រាប់សង្គមជាតិ
ប្រព័ន្ធអប់រំខ្វះគុណភាពទាំងអាណាចក្រ និងពុទ្ធចក្រ ។ ល ។
- #សង្គមជំនួញ ចំណែកឯខាងពានិជ្ជកម្ម សេដ្ឋកិច្ច វិញ គេលែងខ្វល់អ្វីទាំងអស់ គេខ្វល់តែម្យ៉ាងគឺបញ្ហាចំណូលចូលហៅប៉ៅរបស់គេម្នាក់ៗ ដើម្បីប្រជែងគ្នា យកមុខមាត់ ភាពហ៊ឺហារ បង្អួតទ្រព្យសម្បត្តិ សម្ភារៈជានិយមគ្នាទៅវិញទៅមក។ល។ 
-------

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks