សូមខ្មែរកុំភ្លេចអក្សរខ្មែរ
សូមខ្មែរជួយថែវប្បធម៍ខ្លួន
សូមខ្មែរកុំប្រែដើរខុសក្បួន
សូមខ្មែរថែថួនជាតិទឹកដី ។
សូមខ្មែរកុំអរនឹងបរទេស
សូមខ្មែរកុំធ្វេសភ្លេចស្មារតី
សូមខ្មែរគិតវែងកុំគិតខ្លី
សូមខ្មែរប្រុសស្រីមើលឲ្យឆ្ងាយ ។
សូមខ្មែរបោះដៃជួយជាតិខ្លួន
សូមខ្មែរកុំពួនសុខសប្បាយ
សូមខ្មែរសម្លឹងជុំវិញកាយ
សូមខ្មែរកុំក្លាយភ្លេចខ្លួនខ្មែ
សូមខ្មែរកុំបិទភ្នែកត្រចៀក
សូមខ្មែរកុំងាកគេចបង្វែរ
សូមខ្មែរអាសូរចិត្តអ្នកស្រែ
សូមខ្មែររួមថែអង្គរជាតិ ។
សូមខ្មែរកុំភ្លេចមើលប្រវត្តិ
សូមខ្មែរកុំភ្លាត់ដើរខុសទៀត
សូមខ្មែរគួរភ្លើនភ្លាំងភ្លេចញាត
សូមខ្មែរគួរឆ្លៀតគិតជាតិផង ។
សូមខ្មែរគិតខ្មែរជំនាន់ក្រោយ
សូមខ្មែរកុំឲ្យខ្មែរសៅហ្មង
សូមខ្មែរទុកផ្លូវខ្មែរដើរផង
សូមខ្មែរកុំចងជាតិខ្មែរឯង ៕
និពន្ធដោយ ប៊ុន ពិសី (31.10.2013)
No comments:
Post a Comment