Tuesday, February 18, 2014

ស្រណោះសំនៀងល្ខោនបាសាក់ : និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

ស្រណោះសំនៀងល្ខោនបាសាក់
បទពាក្យប្រំាបី
&&&&&&&&
. ល្ខោនសម្តែងក្រោមពន្លឺច័ន្ទ                                
 មនុស្សម្នាណែនណាន់ពេញត្រៀបត្រា
   ក្មេងចាស់ប្រុសស្រីអ៊ូអរក្លៀវក្លា                 
មានតូបអាហារចំណីព្រោងព្រាត។
. ពេលលឺសម្លេងបទភ្លេងបាសាក់               
អារម្មណ៏ខ្ញុំដាក់ ស្តាប់សែនពិរោះ
​​​​    ថែមទំាងស្រណោះអាឡោះដល់ឈ្មោះ     
បាសាក់ជាឈ្មោះទន្លេស្រុកខ្ញុំ ។
សូរសៀងសំនៀងចំរៀងបាសាក់             
កំសត់អួលអាក់ សប្បាយសុខដុម្យ
     និរាសព្រាត់ប្រាស់ សំណើចសុខុម          
កូនខ្មែរនិយម ចូលចិត្តគ្រប់គ្នា  ។
.   ឱ!បទភ្លេងបាសាក់ ខ្ញុំសែនស្រណោះ       
អាល័យអាឡោះនឹកទៅដល់ស្រុក
     កំណើតល្ខោនខ្មែរ ត្រូវយួនអុកឡុក          
គ្រប់គ្រងដែនស្រុកកំណើតល្ខោនខ្មែរ ។
គឺស្រុកកំណើតល្ខោន៖នៅខេត្តឃ្លំាង         
ទល់ព្រះត្រពំាង កម្ពុជាក្រោម
    ខាងចុងដងទន្លេបាសាក់ក្រោម                
ដែនដីល្អឆោម សណ្តរមេគង្គ ។
ភូមិស្វាយជួរ,រាត្រីថ្ងៃសុក្រ ១៥កើត ខែមាឃ..ស២៥៥៧ ត្រូវនឹងថ្ងៃទី១៥ខែកុម្ភះឆ្នំា២០១៤

និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks